Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ប្រាប់លោកត្រាំ ថា ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏មានចំណែកចិន ជួយដោះស្រាយដែរ

បានផុស

នៅ

ថ្លែងក្នុងជំនួបទល់មុខខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់ទៅមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ថា ទីក្រុងប៉េកាំង ក៏ជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមវិធីផ្ទាល់ខ្លួនដែរ។

លោក ត្រាំ ជាមួយលោក ស៊ី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bloomberg, លោកស៊ីប្រាប់ទៅលោកត្រាំថា៖ «ឯកឧត្ដមប្រធានាធិបតី! ឯកឧត្ដមបានផ្ដល់នូវសារៈសំខាន់ដ៏ធំធេង ចំពោះសន្តិភាពសកល ហើយមានបំណងដោះស្រាយបញ្ហាដ៏ក្ដៅគគុកនៅក្នុងតំបន់។ ខ្ញុំសូមកោតសរសើរចំពោះការចូលរួមដ៏សំខាន់របស់ឯកឧត្តម ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា នាពេលថ្មីៗនេះ។ ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចរបស់ឯកឧត្ដមនៅប្រទេសម៉ាឡេស៊ី ឯកឧត្ដមក៏បានចូលរួមធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្ដីប្រកាសរួមស្ដីពីសន្តិភាព តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្ដមបានផ្ដល់នូវការគាំទ្ររបស់ឯកឧត្ដមផងដែរ។ ប្រទេសចិនបានជួយដល់កម្ពុជា និងថៃ តាមរបៀបរបស់យើងដើម្បីដោះស្រាយជម្លោះព្រំដែននេះ ហើយយើងបន្តជំរុញកិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយបញ្ហាបន្ទាន់ដទៃទៀតនៅក្នុងតំបន់»។

លោក ត្រាំ ជាមួយលោក ស៊ី (រូបថត៖ Reuters)

សូមជម្រាបជាថ្មី កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុង គូឡាឡាំពួ ក្រោមអធិបតីលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។

កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាជោគជ័យដ៏ធំធេងសម្រាប់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ហើយក៏ធ្វើឲ្យប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព រំភើបចិត្តនិងអបអរទូទាំងប្រទេសផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជំនួប​ផ្ទាល់​និង​លើក​ដំបូង​តាំង​ពី​ឆ្នាំ​២០១៩​​រវាង​លោកត្រាំ និង​លោកស៊ី សម្រេច​បាន​អ្វី​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម