ព័ត៌មានអន្ដរជាតិ
កាសែត WSJ ៖ វិបត្តិនៅ អ៊ុយក្រែន ធ្វើឲ្យ អាមេរិក ទន់ដៃជើង បើតតាំងក្នុងសង្គ្រាមជាមួយ ចិន
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបង្ហាញពីភាពទន់ដៃទន់ជើង ក៏ដូចជាភាពខ្វះខាតនៃឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក ដែលអាចបំផ្លាញសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ទល់នឹងសង្គ្រាមដែលអាចកើតមានជាមួយប្រទេសចិន ។

កាសែតនេះបានឲ្យដឹងទៀតថា បច្ចុប្បន្នសហរដ្ឋអាមេរិកបានដកទុនបម្រុងផ្នែកប្រព័ន្ធយោធា និងគ្រាប់រំសេវមួយចំនួន រួមទាំងកាំភ្លើងយន្ត M777, គ្រាប់ផ្លោងទំហំ ១៥៥ មីលីម៉ែត្រ, មីស៊ីលប្រឆាំងរថក្រោះ Javelin និងប្រព័ន្ធការពារដែនអាកាស Stinger ដោយសារតែការផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន ។
លើសពីនេះទៅទៀត ដោយផ្អែកលើសេណារីយ៉ូនៃអរិភាពរវាងសហរដ្ឋអាមេរិក និងចិននៅច្រកសមុទ្រតៃវ៉ាន់ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់មីស៊ីល JASSM និងមីស៊ីលប្រឆាំងនាវាក្នុងសប្តាហ៍ដំបូងនៃជម្លោះ ។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន រួមទាំងអាវុធសាហាវៗ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការអំពាវនាវសុំជំនួយពីសាធារណរដ្ឋ Donetsk និង Lugansk ។
សរុបមក សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយយោធាជាង ១៧.៦ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព ខណៈកញ្ចប់ជំនួយយោធានាពេលថ្មីៗនេះចំនួន ៧២៥ លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោនផ្ដល់ឲ្យទីក្រុងកៀវដែលត្រូវបានប្រកាសកាលពីថ្ងៃទី ១៤ ខែតុលា គឺរួមបញ្ចូលទាំងគ្រាប់រំសេវបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) និងគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


