ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះថៃម្នាក់ លួចកាំភ្លើងជាង ១០០ ដើម យកទៅលក់
ប្រទេសថៃ ៖ តម្រួតថៃមួយរូប ដែលមានតួនាទីជាប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបុគ្គលរូបនេះ លួចយកកាំភ្លើងវែង ខ្លី ចេញពីឃ្លាំងអស់ជាង ១០០ ដើម ទៅលក់ដើម្បីដោះបំណុល ដោយសារចាញ់ល្បែងភ្នាល់បាល់។

ការចាប់ខ្លួននេះធ្វើឡើងកាលពីល្ងាចថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តណងខាយ ជាប់ព្រំដែនឡាវ តាមអំណាច នៃសាលដីការបស់តុលាការ ដែលជនសង្ស័យរូបនេះ បានគេចខ្លួនមកស្នាក់នៅរយៈពេល ៤ ថ្ងៃហើយ ដោយគេកំពុងធ្វើឯកសារ ក្នុងការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ព្រោះភរិយានៅទីនោះ។

លោកឧត្ដមសេនីយ៍ សុនសេដ្ឋ ហាក់ផាន អគ្គស្នងការរងនគរបាលជាតិរបស់ថៃ បញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆៅវ៉ាលីត ភុំចន អាយុ ៤២ ឆ្នាំ មាននាទីជានាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ រយៈពេល ១៨ ឆ្នាំ កន្លងមកហើយ នៅក្នុងអង្គភាពតម្រួត ប៉ាកក្រេត ដោយគេបានលួចយកអាវុធចេញពីឃ្លាំងអាចំនួន ១៣៤ ដើម ដែលក្នុងនោះ ភាគច្រើនជាអាវុធខ្លី ដោយឡែកមួយចំនួនតូចជាប្រភេទអាវុធវែង និងគ្រាប់បែក។

លោកបន្តថា ក្រោយពីបានស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យត្រៀមឯកសារចេញទៅក្រៅប្រទេស ទើបលោកចាត់កម្លាំងតាមចាប់នៅក្នុងព្រំដែន ដើម្បីនាំខ្លួនយកមកសាកសួរ ព្រោះទាំងអ្នកលក់អាវុធ និងអ្នកទិញអាវុធ ដែលគ្មានច្បាប់អនុញ្ញាត សុទ្ធតែមានទោសស្មើគ្នា។ ប៉ុន្តែនៅយប់នោះដែរ ក៏មានបុគ្គលមួយចំនួន បានយកកាំភ្លើងមកផ្លុងចោលកន្លែងស្ថានីយតម្រួតវិញ សរុបចំនួន ២៧ ដើមហើយ។

លោកឧត្ដមសេនីយ៍បានសង្កត់ធ្ងន់ថា ការលួចអាវុធយកទៅលក់ដើម្បីដោះបំណុលល្បែងនេះ ក្នុង ១ ដើម អាចបានត្រឹម ៣ ម៉ឺនបាតប៉ុណ្ណោះ។ លោកនឹងសន្យាថា ប្រមូលអាវុធទាំងអស់នោះយកមកវិញឲ្យបាន ក្រោយពីសាកសួរចម្លើយជនសង្ស័យចប់៕
អត្ថបទ ៖ សោ និយមរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


