ព័ត៌មានអន្ដរជាតិ
មកដឹងទំហំទឹកប្រាក់ដែលអាមេរិក និងសម្ព័ន្ធមិត្ត ចំណាយបង្វឹកទាហាន អ៊ុយក្រែន
មន្ត្រីមន្ទីរបញ្ចកោណលោក Joseph Hilbert បានប្រាប់អ្នកយកព័ត៌មានកាលពីខែកញ្ញាថា សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ១២៦ លានដុល្លារក្នុងការបណ្តុះបណ្តាលទាហានអ៊ុយក្រែនជាង ២៣,០០០ នាក់នៅមូលដ្ឋានយោធា Yavorov ភាគខាងលិចអ៊ុយក្រែន ។

ជំនួយយោធារបស់សហរដ្ឋអាមេរិកដែលផ្ដល់ឲ្យអ៊ុយក្រែន រួមទាំងគម្រោងបណ្តុះបណ្តាលទាហានបានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ខណៈនៅឆ្នាំ ២០២២ នេះមន្ទីរបញ្ចកោណបានផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៩៥០ លានដុល្លារដល់ទីក្រុងកៀវ
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់ទីក្រុងកៀវ ដោយបានចំណាយរហូតដល់ទៅ ១៦.៨ ពាន់លានដុល្លារ ចាប់តាំងពីខែកុម្ភៈមក ។ បន្ទាប់ពីសហរដ្ឋអាមេរិក គឺចក្រភពអង់គ្លេសដែលមានជំនួយផ្នែកយោធាចំនួន ២.៣ ពាន់លានផោន (២.៦ ពាន់លានដុល្លារ) ក្នុងនោះមានទាំងកម្មវិធីបណ្តុះបណ្តាលទាហានផងដែរ ។

កម្មវិធីបណ្ដុះបណ្ដាលនេះក៏ត្រូវបានគាំទ្រដោយសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេសផងដែរ រួមទាំងស៊ុយអែត ហ្វាំងឡង់ និងកាណាដា ដោយបានបង្វឹកបុគ្គលិកយោធាអ៊ុយក្រែនចំនួន ១០,០០០ នាក់ក្នុងរយៈពេល ៤ ខែកន្លងមកនេះ ។
ជាមួយគ្នានេះដែរ កាសែត El Pais បានរាយការណ៍ថា គ្រូយោធាមកពីប្រទេសអេស្ប៉ាញ ក៏នឹងបង្រៀនកងទ័ពអ៊ុយក្រែនជាច្រើនរយនាក់ផងដែរនៅលើទឹកដីអេស្ប៉ាញ ដែលជាផ្នែកមួយនៃបេសកកម្មហ្វឹកហ្វឺនថ្មីរបស់សហភាពអឺរ៉ុប ដែលត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ប្រហែល ១០៦ លានអឺរ៉ូ (១០៣ លានដុល្លារ) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


