ព័ត៌មានអន្ដរជាតិ
១៦ប្រទេស បញ្ជូនគ្រូ ទៅបង្វឹក ទាហាន អ៊ុយក្រែន (មានវីដេអូ)
ប្រទេសលោកខាងលិច បានចាប់ផ្តើមបង្វឹកទាហានអ៊ុយក្រែនជាយូរមកហើយ ពោលគឺមុន រុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសជិតខាងមួយនេះទៅទៀត។

សហរដ្ឋអាមេរិកបានធ្វើដូច្នេះ ជាមួយនឹងប្រទេសផ្សេងទៀត រួមទាំងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។
ទោះបីជាមានលំហូរទឹកប្រាក់ អាវុធ និងកញ្ចប់យោធាឥតឈប់ឈររបស់បស្ចិមប្រទេស ទៅកាន់ទីក្រុងកៀវក៏ដោយ, អាមេរិក និងសម្ព័ន្ធមិត្ត ហាក់ដូចមិនបានគិតទាល់តែសោះមុនពេលអះអាងថា ពួកគេមិនមែនជាផ្នែកនៃជម្លោះអ៊ុយក្រែននោះទេ។

បន្ទាប់ពីការសម្រេចចិត្តចុងក្រោយរបស់សហភាពអឺរ៉ុប ក្នុងការផ្តល់ជំនួយយោធាបន្ថែមគិតជាទំហំទឹកប្រាក់រាប់លានអឺរ៉ូដល់អ៊ុយក្រែន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានរិះគន់ទីក្រុងព្រុចសែល សម្រាប់ការផ្តល់ប្រាក់បន្ថែមដើម្បីបណ្តុះបណ្តាល និងបំពាក់ឲ្យសកម្មប្រយុទ្ធអ៊ុយក្រែន ជាមួយនឹងអាវុធទំនើបៗដែលនឹងបន្តបំផ្លាញជនស៊ីវិល រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ដូចនេះ តើប្រទេសណាខ្លះ បានបញ្ជូនគ្រូទៅបណ្តុះបណ្តាលទាហានអ៊ុយក្រែន?
ព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសអាមេរិកកាលពីដើមខែតុលាបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន បានចូលរួមក្នុងការផ្តល់ជំនួយទាក់ទងនឹងការហ្វឹកហ្វឺនយោធាចាប់តាំងពីឆ្នាំ២០១៤មក។

មួយឆ្នាំក្រោយមក ចក្រភពអង់គ្លេស បានបញ្ជូនគ្រូយោធាទៅកាន់ភាគខាងកើតប្រទេសអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងក្នុងតំបន់ ត្រូវបានបង្រៀនអំពីការសង្គ្រោះបឋម និងយុទ្ធសាស្ត្រការពារ។
ក្រៅពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប្រទេសផ្សេងទៀតដែលបានបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនរួមមាន៖ កាណាដា អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ អេស្ប៉ាញ ព័រទុយហ្គាល់ ស៊ុយអែត ហ្វាំងឡង់ ន័រវេស អ៊ីស្លង់ អេស្តូនី លីទុយអានី ឡាតវី និងនូវែលសេឡង់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ព្រមានអ៊ីស្រាអែល កុំផ្តល់អាវុធឲ្យ អ៊ុយក្រែន ឲ្យសោះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


