ព័ត៌មានអន្ដរជាតិ
តើគ្រាប់បែកវិទ្យុសកម្មជាអ្វី ហើយសាហាវកម្រិតណា ទើប រុស្ស៊ី ចោទ អ៊ុយក្រែន ថាត្រៀមប្រើ?
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានអះអាងកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនអាចប្រើប្រាស់ “គ្រាប់បែកវិទ្យុសកម្ម ឬគ្រាប់បែកកខ្វក់” ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីស្ងប់ស្ងាត់ ។

ទោះយ៉ាងណា លោករដ្ឋមន្ត្រីមិនបានផ្តល់ភស្តុតាងណាមួយចំពោះផែនការប្រើគ្រាប់បែកវិទ្យុសកម្មនេះនោះទេ ហើយអ៊ុយក្រែនក៏ដូចជាប្រទេសបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់នេះផងដែរ ។
ដូច្នេះតើគ្រាប់បែកវិទ្យុសកម្ម ឬគ្រាប់បែកកខ្វក់ជាអ្វី?
“គ្រាប់បែកវិទ្យុសកម្ម ឬគ្រាប់បែកកខ្វក់” ជាគ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម ដូចជាសារធាតុអ៊ុយរ៉ានីញ៉ូម រួមជាមួយគ្រឿងផ្ទុះផ្សេងទៀត ហើយវានឹងកំចាយពេញអាកាស នៅពេលដែលវាផ្ទុះ ។

គ្រាប់បែកនេះមិនចាំបាច់មានសារធាតុវិទ្យុសកម្មដែលចម្រាញ់ខ្លាំង ដូចដែលប្រើក្នុងគ្រាប់បែកនុយក្លេអ៊ែរនោះទេ ។ ផ្ទុយទៅវិញ វាអាចប្រើប្រាស់ជំនួសដោយសារធាតុវិទ្យុសកម្មពីមន្ទីរពេទ្យ ស្ថានីយ៍ថាមពលនុយក្លេអ៊ែរ ឬមន្ទីរពិសោធន៍ស្រាវជ្រាវ ។
ដោយសារតែលក្ខណៈពិសេសបែបនេះ ទើបធ្វើឲ្យគ្រាប់បែកនេះមានតម្លៃថោក និងផលិតលឿនជាងការផលិតអាវុធនុយក្លេអ៊ែរ ហើយវាមានរូបរាងសមល្មមដែលអាចដាក់នៅខាងក្រោយរថយន្តបាន ។

តើគ្រាប់បែកវិទ្យុសកម្ម ឬគ្រាប់បែកកខ្វក់សាហាវកម្រិតណា?
អាវុធប្រភេទនេះគឺប្រើដើម្បីបំពុលតំបន់ជុំវិញ ឬសម្រាប់បំបែកការប្រមូលផ្តុំណាមួយ ហើយគ្រាប់បែកបែបនេះនឹងបង្កឲ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនក្នុងតំបន់នោះ ។
ទន្ទឹមនោះ វិទ្យុសកម្មរបស់គ្រាប់បែកក៏អាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរផងដែរ ដូចជា មហារីក ជាដើម ។ ចំណែកទីតាំងធំៗជុំវិញតំបន់បំផ្ទុះ ក៏នឹងត្រូវជម្លៀសចេញផងដែរ ដើម្បីការពារពីមេរោគ ឬបោះបង់ចោលទាំងស្រុងតែម្ដង ។

ស្របពេលជាមួយគ្នានេះ សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានគណនាថា ប្រសិនបើគ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម cobalt-60 ទម្ងន់ ៩ ក្រាម និង TNT ចំនួន ៥ គីឡូក្រាម នឹងត្រូវផ្ទុះនៅតំបន់ Manhattan ក្នុងទីក្រុងញូវយ៉ក វានឹងធ្វើឲ្យតំបន់ទាំងមូលនៃទីក្រុងមិនអាចរស់នៅបានរាប់ទសវត្សរ៍ឯណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ មកដឹងទំហំទឹកប្រាក់ដែលអាមេរិក និងសម្ព័ន្ធមិត្ត ចំណាយបង្វឹកទាហាន អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


