ព័ត៌មានអន្ដរជាតិ
អាមេរិក ប្តេជ្ញាបណ្តុះបណ្តាល និងបំពាក់អាវុធដល់ តៃវ៉ាន់ ក្រោយលោក ស៊ី ប្រកាសឲ្យកងទ័ពចិន ត្រៀមខ្លួនធ្វើសង្គ្រាម (មានវីដេអូ)
មន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពអាមេរិក បានបង្ហាញការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះតៃវ៉ាន់ ដោយនិយាយថា អាមេរិកនឹងព្យាយាមជួយកោះនេះ ការពារស្វ័យភាពរបស់ខ្លួនពីចិនដីគោក។
រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសឲ្យកងទ័ពចិន ត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។
លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះបាននិយាយនៅឯអង្គការ Economic Club of New York កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែវិច្ឆិកាថា “សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តតាមរយៈច្បាប់ទំនាក់ទំនងតៃវ៉ាន់ ហើយលោកប្រធានាធិបតី បៃដិន បាននិយាយក្នុងឱកាសជាច្រើននាពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកោះតៃវ៉ាន់”។
លោកបានបន្ថែមថា “យើងនឹងគាំទ្រពួកគេផ្នែកយោធា។ យើងនឹងព្យាយាមជួយបណ្តុះបណ្តាលពួកគេ និងបំពាក់អាវុធដល់ពួកគេ”។
សហរដ្ឋអាមេរិក បានចូលរួមជាយូរមកហើយនៅក្នុងអ្វីដែលខ្លួនហៅថា “ភាពមិនច្បាស់លាស់ខាងយុទ្ធសាស្ត្រ” ដោយមិនប្រាកដថាតើខ្លួននឹងចូលរួមប្រតិបត្តិការយោធាប្រឆាំងនឹងចិនឬក៏អត់ ប្រសិនបើចិនវាយប្រហារកោះតៃវ៉ាន់មែននោះ។
ទោះបីជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយជាច្រើនលើកច្រើនសារបស់លោក Biden ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានបង្កើតការសង្ស័យយ៉ាងខ្លាំង អំពីគោលនយោបាយនោះ ដោយប្រធានាធិបតីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកមានកាតព្វកិច្ចការពារកោះតៃវ៉ាន់ ក្នុងករណីរងការវាយប្រហារ។
កាលពីឆ្នាំមុន ក្រសួងការពារជាតិកោះតៃវ៉ាន់បានបង្ហាញថា ទាហានអាមេរិកជាង៦០០នាក់បានមកកោះនេះចាប់តាំងពីឆ្នាំ២០១៩មក សម្រាប់កម្មវិធីហ្វឹកហ្វឺនរាប់សិបផ្សេងៗគ្នាជាមួយសមភាគីតៃវ៉ាន់ ហើយមានការបញ្ជាក់ថា ទាហានអាមេរិកបានឈរជើងនៅលើកោះនេះក្នុងចំនួនតិចតួចចាប់តាំងពីឆ្នាំ២០០៨មក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ