ព័ត៌មានអន្ដរជាតិ
លោក Biden ប្រកែកចំពោះការលើកឡើងរបស់លោក Zelensky ទាក់ទិនមីស៊ីលធ្លាក់នៅ ប៉ូឡូញ
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកែកចំពោះការអះអាងរបស់លោក Volodymyr Zelensky ដែលថា មីស៊ីលធ្លាក់នៅក្នុងប្រទេសប៉ូឡូញ និងសម្លាប់មនុស្សពីរនាក់ មិនមែនមានប្រភពចេញពីប្រទេសអ៊ុយក្រែននោះទេ។
ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធទី១៦ខែវិច្ឆិកាថា គ្មានអ្វីត្រូវសង្ស័យទេដែលថាមីស៊ីលនេះ មិនមែនជារបស់អ៊ុយក្រែនឡើយ ហើយបានអំពាវនាវឲ្យមន្ត្រីរបស់គាត់ទទួលបានសិទ្ធិចូលទៅកាន់ទីតាំងនៃការបំផ្ទុះ។
លោក Biden និយាយថា គន្លងនៃមីស៊ីលបង្ហាញថា មីស៊ីលនេះ ទំនងជាមិនមែនមកពីរុស្ស៊ីទេ ហើយនៅពេលត្រូវបានសួរនៅថ្ងៃព្រហស្បតិ៍អំពីការអត្ថាធិប្បាយរបស់លោក Zelensky លើបញ្ហានេះ លោក Biden បានប្រាប់អ្នកសារព័ត៌មានថា “គ្មានព័ស្តុតាងឡើយ”។
គួរបញ្ជាក់ជាថ្មី មីស៊ីលនេះបានបាញ់ចំកសិដ្ឋានមួយកន្លែងក្នុងភូមិ Przewodow ដែលមានចម្ងាយប្រហែល ៤ ម៉ាយល៍ ពីព្រំដែនប្រទេសប៉ូឡូញជាប់អ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី១៥ខែវិច្ឆិកា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ អ៊ុយក្រែន សារភាពថា មីស៊ីលដែលធ្លាក់នៅប៉ូឡូញ គឺខ្លួនជាអ្នកបាញ់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


