ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សារភាពថា មីស៊ីលដែលធ្លាក់នៅប៉ូឡូញ គឺខ្លួនជាអ្នកបាញ់ (មានវីដេអូ)
យោងតាមការចុះផ្សាយរបស់ CNN, មន្ត្រីយោធាអ៊ុយក្រែនបានប្រាប់សមភាគីអាមេរិក និងលោកខាងលិចផ្សេងទៀតថា ពួកគេព្យាយាមស្ទាក់ចាប់មីស៊ីលរុស្ស៊ី នៅជិតទីតាំងនៃការបំផ្ទុះសម្លាប់មនុស្សក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា។

ថ្វីបើពីដំបូងឡើយ ទីក្រុងកៀវបានស្តីបន្ទោសការផ្ទុះនេះទៅលើប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្តែមេដឹកនាំលោកខាងលិចបានថ្លែងថា ហេតុការណ៍នេះទំនងជាបណ្តាលមកពីការបាញ់មីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតករណីនេះ។
កាលពីថ្ងៃទី១៥ខែវិច្ឆិកា មីស៊ីលមួយគ្រាប់បានធ្លាក់នៅក្នុងភូមិ Przewodow នៃទីក្រុង Lublin Voivodeship ភាគខាងកើតប្រទេសប៉ូឡូញ ជាប់ព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស២នាក់។

សូម្បីតែប្រទេសប៉ូឡូញខ្លួនឯង និងអង្គការណាតូក៏បាននិយាយផងដែរកាលពីថ្ងៃពុធថា ការវាយប្រហារនេះគឺប្រហែលជាការបាញ់ខុសដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ។
ទន្ទឹមនោះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា “តាមព័ត៌មានដែលយើង និងសម្ព័ន្ធមិត្តទទួលបានគឺថា វាគឺជាគ្រាប់រ៉ុកកែត S-300 ដែលផលិតនៅសហភាពសូវៀត ហើយជាគ្រាប់រ៉ុកកែតចាស់។ មិនមានព័ស្តុតាងណាមួយដែលថា វាត្រូវបានបាញ់ដោយភាគីរុស្ស៊ីឡើយ។ មានភាគរយខ្ពស់ដែលថា វាទំនងជាត្រូវបានបាញ់ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ រុស្ស៊ី៖ ឧប្បត្តិហេតុមីស៊ីលនៅប៉ូឡូញ បង្ហាញថា បស្ចិមប្រទេស កំពុងខិតទៅជិតសង្គ្រាមលោក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


