ព័ត៌មានអន្ដរជាតិ
មីស៊ីលកូរ៉េខាងជើងបាញ់ព្រឹកមិញ អាចហោះដល់ សហរដ្ឋអាមេរិក
ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ព្រឹកមិញនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប (ICBM) មួយគ្រាប់ ដោយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានរចនាឡើងដើម្បីបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។

ចំណែក ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលនេះបានធ្លាក់ក្នុងសមុទ្រនៅចម្ងាយប្រហែល២១០គីឡូម៉ែត្រ ភាគខាងលិចកោះហុកកៃដូ។
យោងតាមយោធាកូរ៉េខាងត្បូង, មីស៊ីលបាញ់ព្រឹកមិញនេះ បានឈានដល់រយៈកម្ពស់ ៦១០០ គីឡូម៉ែត្រនៅលើគន្លងដ៏ខ្ពស់មួយ ហើយធ្វើដំណើរបានចម្ងាយ ១០០០គីឡូម៉ែត្រ។
គន្លងដ៏ខ្ពស់នេះមានន័យថា មីស៊ីលហោះបានខ្ពស់ទៅកាន់ទីអវកាស ហើយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានអះអាងថា មីស៊ីលនេះអាចហោះទៅដល់សហរដ្ឋអាមេរិក និងអាចហោះបានចម្ងាយរហូតដល់ ១៥ ០០០ គីឡូម៉ែត្រឯណោះ។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានព្រមានពីការឆ្លើយតបខ្លាំងក្លាជាងមុន ចំពោះផែនការរបស់អាមេរិកក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។
ការបាញ់បង្ហោះមីស៊ីល បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden, មេដឹកនាំកូរ៉េខាងត្បូងលោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅក្រៅកិច្ចប្រជុំកំពូលអ៊ាសានក្នុងប្រទេសកម្ពុជា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ទៀត ក្រោយទើបតែគំរាមឆ្លើយតបផ្នែកយោធាទៅ អាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


