ព័ត៌មានអន្ដរជាតិ
អាមេរិក-អង់គ្លេស ចុះកិច្ចព្រមព្រៀងធ្វើជាដៃគូផ្គត់ផ្គង់ថាមពល លែងពឹងលើ រុស្ស៊ី
ពីមុន រុស្ស៊ី គឺជាប្រទេសដែលផ្គត់ផ្គង់ថាមពលធំជាងគេទៅឲ្យចក្រភពអង់គ្លេស ប៉ុន្តែពេលនេះ អង់គ្លេស បានបង្វែរទៅរកសម្ព័ន្ធមិត្តអាមេរិកវិញ និងថែមទាំងបានចុះកិច្ចព្រមព្រៀងធ្វើជាដៃគូផ្គត់ផ្គង់ថាមពលជាមួយគ្នាផងដែរ ដោយលែងពឹងផ្អែកលើរុស្ស៊ីហើយ ។

ក្នុងការចុះកិច្ចព្រមព្រៀងជាមួយលោក Joe Biden ដែលហៅថា “ភាពជាដៃគូសន្តិសុខថាមពល”, លោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និយាយថា ភាពជាដៃគូរនេះនឹងធានាថា ការផ្គត់ផ្គង់នឹងមិនត្រូវបានគ្រប់គ្រងម្តងទៀតដោយភាពច្របូកច្របល់នោះឡើយ ។
តាមរយៈកិច្ចព្រមព្រៀងនេះ ចក្រភពអង់គ្លេស នឹងធ្វើការនាំចូលឧស្ម័នធម្មជាតិរាវច្រើនទ្វេដងជាងឆ្នាំ ២០២១ កន្លងទៅ ដោយយ៉ាងហោចណាស់ ៩ ពាន់លានម៉ែត្រគូបក្នុងឆ្នាំ ២០២៣ ។

ជាមួយគ្នានោះ អង់គ្លេស និងអាមេរិក ក៏បានឆ្លៀតឱកាសដើម្បីពន្លឿនការផ្លាស់ប្តូរគ្នាទៅវិញទៅមកដោយសំដៅឆ្ពោះទៅកាន់ថាមពលស្អាត ហើយក៏កំពុងលើកកម្ពស់ថាមពលនុយក្លេអ៊ែរផងដែរ ។ មិនតែប៉ុណ្ណោះ អាមេរិក និងចក្រភពអង់គ្លេស នឹងធ្វើការរួមគ្នាលើការអភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពលក្នុងស្រុកដោយប្រើប្រាស់អ៊ីដ្រូសែន ។
លោក Sunak សង្ឃឹមថា ភាពជាដៃគូរសហការណ៍នេះ នឹងធ្វើឲ្យតម្លៃថាមពលធ្លាក់ចុះ និងបញ្ចប់ការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរុស្ស៊ីទាំងស្រុង ។
គួរបញ្ចាក់ថា សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញឧស្ម័នធម្មជាតិរាវដ៏ធំបំផុតរបស់ពិភពលោក ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងឲ្យហើយ ថ្លៃចំណាយ និងចំណូលរបស់ រុស្ស៊ី សម្រាប់ឆ្នាំ ២០២៣ ដល់ ២០២៥
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


