ព័ត៌មានអន្ដរជាតិ
មកដឹងឲ្យហើយ ថ្លៃចំណាយ និងចំណូលរបស់ រុស្ស៊ី សម្រាប់ឆ្នាំ ២០២៣ ដល់ ២០២៥
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់ស្តីពីថវិកាសហព័ន្ធសម្រាប់ឆ្នាំ ២០២៣ និងរយៈពេលដែលបានគ្រោងទុកពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៥ ផងដែរ ។

យោងតាមច្បាប់នេះ ការចំណាយថវិការបស់រុស្ស៊ីនឹងមានចំនួនសរុប ៤៦៥.៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ខណៈឆ្នាំ ២០២៤ មានចំនួន ៤៧២.១ ពាន់លានដុល្លារ និង ៤៦៨.៩ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ។
ចំណែកសម្រាប់ប្រាក់ចំណូលវិញ រុស្ស៊ីរំពឹងថានឹងមានចំនួន ៤១៩.១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ខណៈឆ្នាំ ២០២៤ មានចំនួន ៤៣៦.៨ ពាន់លានដុល្លារ និង ៤៤៨ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ។

ដោយឡែនចំពោះឱនភាពនៅឆ្នាំ ២០២៣ រុស្ស៊ីត្រូវបានព្យាករថា មានចំនួន ២ ភាគរយ ឬប្រហែល ៤៩.៣ ពាន់លានដុល្លារ នៃផលិតផលក្នុងស្រុកសរុប ខណៈប្រាក់កម្ចីភាគច្រើនត្រូវបានគេគ្រោងនឹងប្រើប្រាស់ដើម្បីគ្របដណ្តប់ឱនភាពនេះ ។ ទន្ទឹមនឹងនោះ គេរំពឹងថាឱនភាពថវិកានឹងធ្លាក់ចុះបន្តិចម្តងៗវិញមកត្រឹម ០.៧ ភាគរយនៅឆ្នាំ ២០២៥ ។
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើច្បាប់ស្ដីពីចំណូល និងចំណាយលើថវិកាសហព័ន្ធរបស់លោក ពូទីន សម្រាប់ ៣ ឆ្នាំខាងមុខបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីរូបនេះក៏ទើបតែប្រកាសពីចំណូល ៨ ពាន់លានដុល្លារសម្រាប់ការលក់អាវុធទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២ នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អាមេរិក អាចនឹងអស់លុយឲ្យ អ៊ុយក្រែន ទប់ រុស្ស៊ី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


