ព័ត៌មានអន្ដរជាតិ
ដឹងទេ អ្នកទោសរុស្ស៊ី ដែលអាមេរិកទើបដោះលែង គឺជាស្តេចជួញដូរអាវុធ មានប្រវត្តិមិនធម្មតា! (មានវីដេអូ)
រុស្ស៊ី និងអាមេរិក បានធ្វើការដោះដូរអ្នកទោសកម្រិតខ្ពស់ គឺអ្នកជំនួញ Viktor Bout និងតារា បាល់បោះនារី Brittney Griner។

កាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូ ក្រសួងការបរទេសរុស្ស៊ីនិយាយថា បុគ្គលទាំងពីរត្រូវបានដោះដូរនៅទីក្រុងឌូបៃ។ លោក Bout បានជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិកអស់រយៈពេល ១១ ឆ្នាំមកហើយ ខណៈ Griner ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងប្រទេសរុស្ស៊ី ពីបទរត់ពន្ធគ្រឿងញៀន។
ការដោះដូរនេះធ្វើឡើង នៅអាកាសយានដ្ឋាន Abu Dhabi ក្នុងប្រទេសអារ៉ាប់រួម បន្ទាប់ពីការចរចាជាយូរមកហើយ រវាងប្រទេសទាំងពីរ។
តើលោក Viktor Bout ជានរណា?
លោក Bout គឺជនជាតិរុស្ស៊ីដើមកំណើតតាហ្ស៊ីគីស្ថាន។ គាត់បានចាប់ផ្តើមអាជីព ជាអ្នកដឹកជញ្ជូនតាមផ្លូវអាកាសនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។

លោក Bout ត្រូវបានគេនិយាយថា បានចាប់ផ្តើមបញ្ជូនអាវុធតាមរយៈក្រុមហ៊ុនជួរមុខមួយចំនួន ទៅកាន់តំបន់ដែលហែកហួរដោយសង្គ្រាមនៅទ្វីបអាហ្វ្រិក។
អង្គការសហប្រជាជាតិ (UN) បានដាក់ឈ្មោះគាត់ថាជា សហការីរបស់អតីតប្រធានាធិបតីលីបេរីយ៉ា លោក Charles Taylor ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១២ ក្រោមការចោទប្រកាន់ពីបទជួយ និងលុបបំបាត់ឧក្រិដ្ឋកម្មសង្រ្គាម ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលនៅប្រទេស សៀរ៉ាឡេអូន។

យោងតាមឯកសាររបស់ UN, “លោក Bout គឺជាអ្នកជំនួញ និងអ្នកដឹកជញ្ជូនអាវុធ និងរ៉ែដែលបានគាំទ្ររបបរបស់អតីតប្រធានាធិបតី Taylor ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កអស្ថិរភាពនៅ សៀរ៉ាឡេអូន និងទទួលបានត្បូងពេជ្រដោយខុសច្បាប់”។
ចំណែករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈិមបូព៌ាបានអះអាងថា គាត់គឺជាអ្នករត់ការកាំភ្លើងសម្រាប់ក្រុមអាល់កៃដា និងតាលីបង់។

គាត់ក៏ត្រូវបានគេចោទប្រកាន់ថា បានបញ្ជូនអាវុធដល់ភាគីទាំងសងខាងនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសអង់ហ្គោឡា ហើយបានផ្គត់ផ្គង់អាវុធដល់ក្រុមមេដឹកនាំសង្រ្គាម និងរដ្ឋាភិបាលពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេសស៊ូដង់ និងលីប៊ីផងដែរ។
គាត់បានទទួលស្គាល់ថា បានបញ្ជូនអាវុធទៅប្រទេសអាហ្វហ្គានីស្ថាន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ដោយនិយាយថា អាវុធត្រូវបានប្រើដោយពួកមេបញ្ជាការ ប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់។

គាត់ក៏បានអះអាងដែរថា បានជួយរដ្ឋាភិបាលបារាំង ដឹកជញ្ជូនទំនិញទៅកាន់ប្រទេស រវ៉ាន់ដា បន្ទាប់ពីអំពើប្រល័យពូជសាសន៍ និងបានដឹកជញ្ជូនកងរក្សាសន្តិភាពរបស់ UN។
ប៉ុន្តែភ្នាក់ងារអនុវត្តច្បាប់ បានដេញតាមគាត់ពេញមួយទសវត្សរ៍ឆ្នាំ២០០០។ គាត់បានចាកចេញពីផ្ទះរបស់គាត់នៅប្រទេសបែលហ្ស៊ិកក្នុងឆ្នាំ២០០២ ពេលដែលអាជ្ញាធរនៅទីនោះ ចេញដីកាចាប់ខ្លួន។

គេគិតថា លោក Bout បានធ្វើដំណើរក្រោមឈ្មោះក្លែងក្លាយជាច្រើន ដោយឆ្លងកាត់ប្រទេសនានាដូចជា អារ៉ាប់រួម និងអាហ្រ្វិកខាងត្បូងជាដើម មុនពេលវិលទៅរុស្ស៊ីវិញក្នុងឆ្នាំ ២០០៣។
ក្នុងឆ្នាំដដែលនោះ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក Peter Hain បានដាក់ងារឲ្យគាត់ថា “ឈ្មួញមរណៈ”។

ទីបំផុត លោក Bout ត្រូវបានបញ្ជូនទៅឃុំឃាំងក្នុងទីក្រុងវ៉ាស៊ីនតោននៅឆ្នាំ២០០៨ ក្រោយត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ បន្ទាប់ពីប្រតិបត្តិការដ៏សាហាវដែលគ្រប់គ្រងដោយរដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក។
គាត់ត្រូវបានគេធ្វើបត្យាប័នជាបន្តបន្ទាប់ទៅកាន់សហរដ្ឋអាមេរិក ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំក្នុងឆ្នាំ២០១២៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ អ៊ុយក្រែន-រុស្ស៊ី ធ្វើការដោះដូរអ្នកទោសក្នុងទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាម ផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


