ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន-រុស្ស៊ី ធ្វើការដោះដូរអ្នកទោសក្នុងទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាម ផ្ទុះឡើង (មានវីដេអូ)
ទីភ្នាក់ងារចារកម្មយោធារបស់ប្រទេសអ៊ុយក្រែន និយាយថា អ៊ុយក្រែនបានធ្វើការដោះដូរអ្នកទោសសង្គ្រាមក្នុងទ្រង់ទ្រាយធំបំផុត ចាប់តាំងពីរុស្ស៊ីលុកលុយ ដោយធានាបាននូវការដោះលែងទាហានរបស់ខ្លួនចំនួន ១៤៤ នាក់ រួមទាំងទាហាន ៩៥ នាក់ដែលចូលរួមក្នុងការការពារកម្មករនៅរោងចក្រដែកក្នុងទីក្រុង Mariupol ផងដែរ។

ទីភ្នាក់ងារដែលគេស្គាល់ដោយអក្សរកាត់ GUR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ លើ Telegram កាលពីថ្ងៃពុធទី២៩ខែមិថុនាថា អ្នកទោសអ៊ុយក្រែនភាគច្រើនរងរបួសធ្ងន់ ដូចជារបួសដោយគ្រាប់កាំភ្លើងនិងដោយអំបែងគ្រាប់ របួសដោយការផ្ទុះ រលាក បាក់ឆ្អឹង និងអវយវៈត្រូវកាត់ផ្តាច់។
ទីភ្នាក់ងារចារកម្មនិយាយថា “នេះគឺជាការដោះដូរក្នុងទ្រង់ទ្រាយធំបំផុត ចាប់តាំងពីរុស្ស៊ីបើកការលុកលុយពេញទំហឹង”។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយណាមួយពីខាងភាគីរុស្ស៊ី អំពីការដោះដូរអ្នកទោសនោះទេ។

ប៉ុន្តែ ប្រមុខសាធារណរដ្ឋប្រជាមានិត Donetsk ដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែនគឺ លោក Denis Pushilin បាននិយាយថា ខ្លួនក៏បានធានាការដោះលែងទាហានចំនួន ១៤៤នាក់ រួមទាំងអ្នកប្រយុទ្ធរបស់ខ្លួន និងទាហានរុស្ស៊ីផងដែរ។
លោកនិយាយថា “យើងបានប្រគល់អ្នកទោសក្នុងចំនួនដូចគ្នា ទៅឲ្យទីក្រុងកៀវ”។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmygal បានបញ្ជាក់ពីការដោះដូរនេះនៅលើ Telegram ប៉ុន្តែនិយាយយ៉ាងខ្លីថា ការងារដោះលែងអ្នកទោសមានភាពស្មុគស្មាញ។
គួរបញ្ជាក់ថា ជនជាតិអ៊ុយក្រែនរាប់រយនាក់ទៀត នៅតែត្រូវបានគេគិតថា គ្រប់គ្រងដោយរុស្ស៊ី និងក្រុមផ្តាច់ខ្លួននិយមក្រុងមូស្គូ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ប៉ុន្តែទីតាំងច្បាស់លាស់របស់ពួកគេមិនត្រូវបានគេដឹងឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី ផ្តល់ចម្លើយជាក់លាក់ ពេលសួរថា តើខ្លួននឹងប្រើប្រាស់នុយក្លេអ៊ែរដែរឬអត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


