ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ចេញឯកសារសម្ងាត់ ពាក់ព័ន្ធការធ្វើឃាតអតីតប្រធានាធិបតី John F. Kennedy
ឯកសារសម្ងាត់ថ្មី ទាក់ទងនឹងការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក John F. Kennedy កាលពីខែវិច្ឆិកាឆ្នាំ១៩៦៣ ត្រូវបានបញ្ចេញនៅថ្ងៃសុក្រទី១៦ខែធ្នូនេះ ប៉ុន្តែសេតវិមានបានរក្សាទុកឯកសាររាប់ពាន់វិញ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

គណៈកម្មាការ Warren ដែលស៊ើបអង្កេតការបាញ់ប្រហារអតីតប្រធានាធិបតីអាយុ៤៦ឆ្នាំបានកំណត់ថា ការធ្វើឃាតនោះ ត្រូវបានអនុវត្តដោយអតីតអ្នកបាញ់កាំភ្លើងនៃកងម៉ារីនលោក Lee Harvey Oswald ដែលគាត់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។
បណ្ណសារជាតិ និយាយថា ឯកសារសរុបចំនួន ១៣១៧៣សន្លឹក ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃសុក្រ ហើយថា ៩៧% នៃកំណត់ត្រារបស់លោក Kennedy ដែលសរុបមានប្រហែល៥លានទំព័រ ឥឡូវនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ពីរថ្ងៃបន្ទាប់ពីការធ្វើឃាតលោក Kennedy, លោក Oswald ត្រូវបានបាញ់សម្លាប់ដោយម្ចាស់ក្លឹបរាត្រី Jack Ruby ខណៈពេលគាត់ត្រូវបានគេផ្ទេរចេញពីពន្ធនាគារក្នុងទីក្រុង។
ឯកសារមួយចំនួនធំដែលចេញផ្សាយនៅថ្ងៃសុក្រនេះ គឺជាប់ទាក់ទងទៅនឹងលោក Oswald, ការធ្វើដំណើរអន្តរជាតិ និងទំនាក់ទំនងរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំ មុនការធ្វើឃាតលោក Kennedy។
លោក Oswald បានភៀសខ្លួនទៅសហភាពសូវៀតក្នុងឆ្នាំ១៩៥៩ ប៉ុន្តែបានត្រលប់ទៅសហរដ្ឋអាមេរិកវិញក្នុងឆ្នាំ១៩៦២។

ក្នុងចំណោមឯកសារដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ មានឯកសារមួយយកចេញពីឆ្នាំ១៩៩០ ដែលរៀបរាប់ពីសេចក្តីសង្ខេបរបស់អតីតមន្ត្រីទីភ្នាក់ងារសន្តិសុខសហភាពសូវៀត (KGB) ដែលនិយាយថា លោក Oswald ត្រូវបានតាមរកដោយ KGB បន្ទាប់ពីរត់ចោលជួរ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីដដែលនិយាយថា KGB មិនមានទំនាក់ទំនងអ្វីទៀតទេជាមួយ Oswald បន្ទាប់ពីគាត់ត្រលប់ទៅសហរដ្ឋអាមេរិកវិញ ក្រោយទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត និងនឹកផ្ទះ ហើយ KGB មិនដែលប្រគល់ភារកិច្ចឲ្យគាត់សម្លាប់ប្រធានាធិបតី Kennedy ឡើយ។

ឯកសារមួយទៀតពីឆ្នាំ១៩៩១ ដែលដកស្រង់ប្រភព KGB បាននិយាយថា លោក Oswald មិនមែនជាភ្នាក់ងារគ្រប់គ្រងដោយ KGB ទេបើទោះបីជា KGB តាមដានគាត់យ៉ាងជិតស្និទ្ធនិងជានិច្ចជាកាល ខណៈពេលគាត់ស្ថិតនៅក្នុងសហភាពសូវៀតក៏ដោយ។
គួរបញ្ជាក់ថា ការចេញផ្សាយឯកសារនេះ គឺអនុលោមទៅតាមច្បាប់សភាថ្ងៃទី២៦ខែតុលា ឆ្នាំ ១៩៩២ ដែលតម្រូវឲ្យកំណត់ត្រាការធ្វើឃាតដែលមិនបានកែប្រែនៅក្នុងបណ្ណសារជាតិ ត្រូវចេញផ្សាយពេញលេញក្នុងរយៈពេល២៥ឆ្នាំក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Times of Malta
ចុចអាន៖ ការបោះឆ្នោតស្ទង់មតិ ៖ ពលរដ្ឋ អាមេរិក មិនចង់ឲ្យលោក បៃដិន ឈរឈ្មោះ សម្រាប់អាណត្តិទី ២
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


