ព័ត៌មានអន្ដរជាតិ
ការបោះឆ្នោតស្ទង់មតិ ៖ ពលរដ្ឋ អាមេរិក មិនចង់ឲ្យលោក បៃដិន ឈរឈ្មោះសម្រាប់អាណត្តិទី ២
បើយោងតាមការស្ទង់មតិរបស់ Newsweek បានរកឃើញថា ជិត ៦០ ភាគរយនៃអ្នកបោះឆ្នោតអាមេរិកមិនចង់ឲ្យលោកប្រធានាធិបតី ចូ បៃដិន ស្វែងរកអាណត្តិទី ២ នៅក្នុងតំណែងនោះទេ ដោយសារអ្នកបោះឆ្នោតទាំងនោះព្រួយបារម្ភជាចម្បងអំពីអាយុរបស់លោក ខណៈក៏មានការប្រឆាំងខ្លាំងក្លានៅក្នុងគណបក្សប្រជាធិបតេយ្យខ្លួនឯងផងដែរ ។

ការស្ទង់មតិដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានរកឃើញថា ៥៨ ភាគរយនៃអ្នកបោះឆ្នោតមិនគាំទ្រលោក បៃដិន ឈរឈ្មោះ ខណៈ ៤២ ភាគរយលើកឡើងពីអាយុ ៨០ ឆ្នាំរបស់លោកប្រធានាធិបតីថាជាការព្រួយបារម្ភមួយបែប ។ មានតែ ៣០ ភាគរយប៉ុណ្ណោះដែលនិយាយថា លោក បៃដិន គួរតែឈរឈ្មោះបោះឆ្នោត ដោយ ១២ ភាគរយស្ថិតក្នុងភាពមិនប្រាកដប្រជា ។
លោក បៃដិន ដែលជាប្រធានាធិបតីចាស់ជាងគេបំផុតរបស់សហរដ្ឋអាមេរិក នឹងឈានដល់វ័យ ៨២ ឆ្នាំនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ គណបក្សសាធារណរដ្ឋបានប្រកាសជាយូរមកហើយថា ប្រធានាធិបតីរូបនេះកំពុងបង្ហាញសញ្ញានៃការថមថយការយល់ដឹង ជាពិសេសការនិយាយខុសច្រើនឡើងច្រើនសារ ក្នុងអំឡុងការថ្លែងជាសាធារណៈ ។

ក្រៅពីអាយុរបស់លោក, ១៦ ភាគរយនៃអ្នកបោះឆ្នោតស្ទង់មតិ បានលើកឡើងពីគោលនយោបាយសេដ្ឋកិច្ចរបស់លោក បៃដិន និង ៧ ភាគរយបានលើកឡើងពីចំណុចខ្លាំងនៃបេក្ខជនប្រជាធិបតេយ្យដ៏មានសក្តានុពលផ្សេងទៀតដែលជាហេតុផលសម្រាប់ប្រធានាធិបតីត្រូវចុះចេញពីតំណែងនៅឆ្នាំ ២០២៤ ។
ទោះយ៉ាងណាលោក បៃដិន មិនទាន់បានប្រកាសជាផ្លូវការនូវការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់គាត់នៅឡើយទេ ប៉ុន្តែបាននិយាយកាលពីខែមុនថា លោកមានបំណងឈរឈ្មោះម្តងទៀត ហើយលោកមិនត្រឹមតែប្រឈមមុខនឹងការប្រឆាំងពីអ្នកបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងគណបក្សប្រជាធិបតេយ្យខ្លួនឯងផងដែរ ។

សម្រាប់ការស្ទង់មតិរបស់ Newsweek នេះដែរបានរកឃើញទៀតថា ៤៩ ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោតក៏មិនចង់ឲ្យលោក ដូណាល់ ត្រាំ ឈរឈ្មោះជាបេក្ខភាពរបស់គណបក្សសាធារណរដ្ឋ នៅឆ្នាំ ២០២៤ ដូចគ្នា ដោយមានតែ ៣៩ ភាគរយប៉ុណ្ណដែលគាំទ្រយុទ្ធនាការទី ៣ របស់លោក ត្រាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


