ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនទឹកប្រាក់ដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន ចាប់តាំងពីផ្ទុះការវាយលុករបស់ រុស្ស៊ី
ក្រសួងការពារជាតិរុស្ស៊ីបានប៉ាន់ប្រមាណថា ជំនួយសរុបរបស់លោកខាងលិចដែលផ្ដល់ឲ្យអ៊ុយក្រែនក្នុងឆ្នាំនេះមានចំនួនជិត ១០០ ពាន់លានដុល្លារ ខណៈគ្រាន់តែមន្ទីរបញ្ចកោណតែម្នាក់ឯងបានចំណាយដោយផ្ទាល់យ៉ាងហោចណាស់ ៥០ ពាន់លានដុល្លារទៅហើយដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក ។

ការកើនឡើងជំនួយខ្ទង់រយពាន់លានដុល្លារនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសន្យាផ្ដល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែនចំនួន ៤៥ ពាន់លានដុល្លារ ហើយប្រសិនបើសំណើរនេះត្រូវបានអនុម័តដោយសភាអាមេរិកនោះ វានឹងក្លាយកញ្ចប់ជំនួយទី ៤ ហើយដែលទីក្រុងវ៉ាស៊ីនតោនផ្ដល់ឲ្យទីក្រុងកៀវ ។
ការផ្ដល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាលទីក្រុងកៀវនេះហើយ ទើបធ្វើឲ្យជម្លោះដែនដីដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ក៏ដូចជាជំរុញមនុស្សរាប់លាននាក់ចាកចេញពីផ្ទះសម្បែង និងបំផ្លិចបំផ្លាញប្រទេសអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាមានរយៈពេល ១០ ខែហើយ ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


