ព័ត៌មានអន្ដរជាតិ
លោក ពូទីន អញ្ជើញលោក ស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋ
ក្នុងអំឡុងពេលនៃការ Call Video កាលពីថ្ងៃសុក្រទី៣០ខែធ្នូម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យសមភាគីចិនលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចទីក្រុងមូស្គូនៅឆ្នាំក្រោយ។

ក្នុងសុន្ទរកថាដំបូង, លោក ពូទីន បានកត់សម្គាល់ថា លោក និងលោក ស៊ី មានទំនាក់ទំនងជាប្រចាំ ទាំងផ្ទាល់ និងតាមទូរស័ព្ទ។
លោកនិយាយថា “ការដោះដូរទ្វេភាគី នឹងបន្តនៅឆ្នាំក្រោយ។ ខ្ញុំប្រាកដថា អ្នកនិងខ្ញុំ នឹងរកឃើញឱកាសដើម្បីជួបគ្នាដោយផ្ទាល់។ មិត្តសម្លាញ់របស់ខ្ញុំ យើងកំពុងរង់ចាំអ្នក សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងមូស្គូ នានិទាឃរដូវឆ្នាំក្រោយ”។

ឆ្លើយតបទៅនឹងប្រធានាធិបតីរុស្ស៊ី លោក ស៊ី ក៏បានហៅលោក ពូទីន ថាជាមិត្តដែរ។ លោកស៊ីបានកត់សម្គាល់ថា ក្រោមការដឹកនាំរួមគ្នារបស់ពួកគេ ភាពជាដៃគូដ៏ទូលំទូលាយរវាងចិន និងរុស្ស៊ី និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី បានបង្ហាញពីភាពចាស់ទុំ និងធន់នឹងភាពតានតឹង។
ស្របពេលជាមួយគ្នានោះ មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្ត ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ដោយបញ្ជាក់ថា វាបានផ្តល់ផលប្រយោជន៍ដល់ទាំងប្រជាជនចិន និងរុស្ស៊ី និងជួយបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ពិភពលោក។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ស៊ី បានជួបគ្នាដោយផ្ទាល់ចំនួនពីរដងក្នុងឆ្នាំ ២០២២។ ក្នុងខែកុម្ភៈ លោក ពូទីន បានទៅទស្សនាទីក្រុងប៉េកាំង ក្នុងអំឡុងពេលនៃការប្រកួតកីឡាអូឡាំពិកដែលរៀបចំនៅរដ្ឋធានីរបស់ប្រទេសចិន។ កាលពីខែកញ្ញា មេដឹកនាំទាំងពីរបានចូលរួមក្នុងកិច្ចប្រជុំមួយរបស់អង្គការសហប្រតិបត្តិការសៀងហៃក្នុងទីក្រុង Samarkand នៃប្រទេសអ៊ូសបេគីស្ថាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ គ្រូវេទមន្ត មើលឃើញពេលវេលា ដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


