ព័ត៌មានអន្ដរជាតិ
មេដឹកនាំ Chechen ថា លោកខាងលិចយក អ៊ុយក្រែន ធ្វើជាកន្លែងលាងលុយខ្មៅ
មេដឹកនាំសាធារណរដ្ឋ Chechen លោក Ramzan Kadyrov បាននិយាយនៅលើឆានែល Telegram របស់គាត់កាលពីថ្ងៃចន្ទថា ជំនួយរបស់លោកខាងលិចដែលផ្ដល់ឲ្យអ៊ុយក្រែន គឺគ្រាន់តែយកប្រទេសមួយនេះធ្វើជាកន្លែងលាងលុយខ្មៅប៉ុណ្ណោះ ។

លោក Kadyrov បាននិយាយថា “ខ្ញុំឃើញមានអ្នកខ្លះព្រួយបារម្ភអំពីជំនួយបរទេសដែលផ្ដល់ឲ្យអ៊ុយក្រែន ប៉ុន្តែកុំបារម្ភអី នេះគឺជាគម្រោងការលាងលុយខ្មៅប៉ុណ្ណោះ ។ មន្ត្រីលោកខាងលិច និងអ៊ុយក្រែនយកលុយដែលលួចពីមូលនិធិនានាទៅផ្ដល់ឲ្យអ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណា មិនលើសពី ១៥ ភាគរយទេនៃជំនួយទាំងនោះ បានទៅដល់លេណដ្ឋានអ៊ុយក្រែននោះ” ។
លោក Kadyrov ក៏បានកត់សម្គាល់ផងដែរថា មិនចាំបាច់ព្រួយបារម្ភអំពីអរិភាពដែលកំពុងកើតឡើងនៅលើទឹកដីរុស្ស៊ីនាពេលនេះនោះទេ ព្រោះថា ទាំងនេះគឺជាតំបន់ដែលយើងបានជ្រើសរើសចូលរួមជាមួយរដ្ឋយើង ដើម្បីប្រើសម្រាប់ជាប្រយោជន៍ដល់ការការពារប្រជាជនរបស់យើង ពីសកម្មភាពប្រឆាំងរបស់អ្នកជាតិនិយមអ៊ុយក្រែន និងណាតូ” ។

ជាចុងក្រោយមេដឹកនាំរូបនេះបញ្ជាក់ថា ដូចអ្នកដឹងហើយ កាលពីថ្ងៃទី៦ ខែមករា អាមេរិកបានប្រកាសផ្ដល់កញ្ចប់ជំនួយថ្មីដល់អ៊ុយក្រែន ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារ ។ យោងតាមសេតវិមាន ជំនួយនេះគឺដកចេញដោយផ្ទាល់ពីទុនបម្រុងរបស់មន្ទីរបញ្ចកោណ ហើយរួមបញ្ចូលទាំងរថពាសដែក Bradley, ខែលការពារដែនអាកាស ក៏ដូចជាអាវុធ និងគ្រាប់រំសេវផ្សេងទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក Zelensky ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


