ព័ត៌មានអន្ដរជាតិ
លោក Zelensky ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី ឆ្នាំនេះ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនបានដាក់គោលដៅរួចហើយ គឺត្រូវតែបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជាង ១០ ខែជាមួយរុស្ស៊ី នៅឆ្នាំ ២០២៣ នេះ ។

លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជនអ៊ុយក្រែនកាលពីពេលថ្មីៗនេះថា អ៊ុយក្រែន និងដៃគូទាំងអស់មានគោលដៅដូចគ្នា គឺបញ្ចប់សង្រ្គាមជាមួយរុស្ស៊ីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីស្តារសន្តិភាព និងស្ថិរភាពយូរអង្វែង ។
លោកបាននិយាយទៀតថា ការពិភាក្សាជាមួយសម្ព័ន្ធមិត្តដូចជា បារាំង, ដាណឺម៉ាក និងរ៉ូម៉ានី កំពុងត្រូវបានធ្វើឡើងលើរូបមន្តសន្តិភាពរបស់លោក ដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំកំពូល G-20 កាលពីខែវិច្ឆិកា ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលរួមមានលក្ខខណ្ឌចំនួន ១០ ចំណុច ។

រូបមន្តសន្តិភាពនោះក៏ផ្តោតលើបញ្ហាដូចជា សុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខស្បៀងអាហារ និងថាមពល ក៏ដូចជាការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនផងដែរ ។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Zelensky កើតឡើង បន្ទាប់ពីបណ្ដាលប្រទេសលោកខាងលិចបានផ្ដល់ជំនួយជាសព្វាវុធជាបន្តបន្ទាប់ដល់រដ្ឋាភិបាលទីក្រុងកៀវ ជាពិសេសកាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកក៏កំពុងពិចារណាផ្ដល់យានប្រយុទ្ធ Bradley ទៅឲ្យអ៊ុយក្រែនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អាមេរិក ថា បទឈប់បាញ់របស់លោក ពូទីន គឺរលាយដូចអំបិលត្រូវទឹក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត