ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលស្គាល់ថា រុស្ស៊ី ប្រើមីស៊ីលសុទ្ធតែពិបាកស្ទាក់ចាប់
អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yuriy Ihnat បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងស្ថិតនៅក្រោមការគំរាមកំហែងខ្លាំងទៅៗហើយ បន្ទាប់ពីរុស្ស៊ីប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ដើម្បីវាយប្រហារគោលដៅដីគោក ជាពិសេសមីស៊ីលបែបនេះពិបាកនឹងស្ទាក់ចាប់ណាស់ ។

លោក Ihnat បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងបង្កើនការប្រើប្រាស់មីស៊ីលដែលត្រូវបានបង្កើតឡើងដំបូងសម្រាប់ការពារប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាស ហើយកាំជ្រួចមីស៊ីលទាំងនោះសុទ្ធតែមានសមត្ថភាពហោះហើរក្នុងរយៈចម្ងាយរាប់រយគីឡូម៉ែត្រឯណោះ ។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ដូច្នេះអ៊ុយក្រែនត្រូវការប្រព័ន្ធខែលការពារដែនអាកាសរបស់ប្រទេសលោកខាងលិច ដើម្បីប្រើប្រាស់បាញ់ទម្លាក់មីស៊ីលរុស្ស៊ី ជាពិសេសយើងត្រូវបំផ្លាញទីតាំងដែលមីស៊ីលបាញ់ចេញតែម្ដង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាមានរយៈជាង ១០ ខែហើយ ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី ជាពិសេសគឺបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងចំនួនទ័ព អ៊ុយក្រែន ដែលគ្រូយោធា អាមេរិក បង្ហាត់ផ្ទាល់ដៃដើម្បីទប់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


