ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនទ័ព អ៊ុយក្រែន ដែលគ្រូយោធា អាមេរិក បង្ហាត់ផ្ទាល់ដៃដើម្បីទប់ រុស្ស៊ី
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា ទាហានអ៊ុយក្រែនជាង ៣,១០០ នាក់ហើយបានទទួលការបណ្ដុះបណ្ដាលផ្ទាល់ដៃដោយគ្រូយោធាអាមេរិក ដើម្បីឲ្យចេះប្រើប្រាស់អាវុធ និងឧបករណ៍មួយចំនួនផ្សេងទៀតដើម្បីទប់ទល់ជាមួយនឹងរុស្ស៊ី ។
យោងតាមលោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយកាលពីពេលថ្មីៗនេះថា ការហ្វឹកហ្វឺនទ័ពអ៊ុយក្រែនពីសំណាក់យោធាអាមេរិក គឺផ្ដោតលើការប្រយុទ្ធថ្មី និងពង្រីកនៃកងកម្លាំងអ៊ុយក្រែននៅលើទឹកដីអឺរ៉ុប ចំពេលប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ។
ទន្ទឹមនោះ ការបង្ហាត់បង្រៀននេះក៏រួមបញ្ចូលទាំងការប្រើប្រាស់ ក៏ដូចជាការថែទាំអាវុធទំនើបៗដូចជា កាំភ្លើងបាញ់ផ្លោង រថក្រោះ ជាពិសេសគឺការបង្រៀនឲ្យចេះបាញ់ប្រព័ន្ធ HIMARS និងខែលការពារមីស៊ីល Patriot ដែលបណ្ដាប្រទេសលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន ។
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននឹងកំពុងផ្តល់ជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ ខណៈទីក្រុងមូស្គូក៏បានរិះគន់លំហូរនៃអាវុធទៅកាន់អ៊ុយក្រែននេះដែរថា គឺជាការចាក់សាំងបន្ថែមលើភ្លើងកំពុងឆេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


