ព័ត៌មានអន្ដរជាតិ
ដឹងទេ ត្រឹមខែមករានេះ អាមេរិក ផ្ទុះការបាញ់ប្រហារខ្នាតធំប៉ុន្មានដងហើយ?
គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ នេះ សហរដ្ឋអាមេរិកបានកត់ត្រាការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៣៣ លើកហើយ ខណៈកាលពីឆ្នាំ ២០២២ ចំនួននៃការបាញ់ប្រហារបែបនេះមានដល់ ៦៤៨ លើកឯណោះ ដែលក្នុងនោះ ២១ លើក បង្កឲ្យមានអ្នកស្លាប់ ៥ នាក់ ឬច្រើនជាងនេះ ។
ចំនួនសោកនាដកម្មដ៏ច្រើនេះបានកើតឡើង បន្ទាប់ពីមានការបាញ់ប្រហារខ្នាតធំ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់នៅក្នុងទីក្រុង Monterey Park រដ្ឋកាលីហ្វ័រញ៉ាកាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមករា អំឡុងពេលអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅអាមេរិក ។
ទន្ទឹមនោះ វាក៏ជាការសម្លាប់មនុស្សច្រើនបំផុតផងដែរ នៅក្នុងសហរដ្ឋអាមេរិកត្រឹមតែក្នុងមួយខែមករា ឆ្នាំ២០២៣ នេះ ចាប់តាំងពីការសម្លាប់រង្គាលនៅទីក្រុង Uvalde រដ្ឋតិចសាស់កាលពីខែឧសភា ឆ្នាំមុន នៅពេលដែលកុមារ ១៩ នាក់ និងគ្រូបង្រៀន ២ នាក់ត្រូវបានសម្លាប់ ។
ស្របពេលជាមួយគ្នានេះ ការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ ក៏ជាការវាយប្រហារធំទី ២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈកាលពីថ្ងៃចន្ទសប្ដាហ៍មុន ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សចំនួន ៦ នាក់នៅក្នុងទីក្រុង Tulare រដ្ឋកាលីហ្វ័រញ៉ា រួមទាំងកុមារអាយុ ១៦ ឆ្នាំ និងកូនអាយុ ១០ ខែរបស់ខ្មាន់កាំភ្លើងផងដែរ នៅក្នុងការបាញ់ប្រហារមួយ ដែលប៉ូលិសសន្មត់ថា ប្រហែលជាពាក់ព័ន្ធនឹងក្រុមក្មេងទំនើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ New York Times
ចុចអាន ៖ មនុស្សស្លាប់កើនឡើងបន្ថែមទៀត ក្នុងហេតុការណ៍បាញ់ប្រហារនៅ អាមេរិក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


