ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនឡើងបន្ថែមទៀត ក្នុងហេតុការណ៍បាញ់ប្រហារនៅ Monterey Park
ចំនួនអ្នកស្លាប់ក្នុងការបាញ់ប្រហារសម្លាប់រង្គាលអំឡុងពិធីបុណ្យចូលឆ្នាំចិនក្នុងទីក្រុង Monterey Park បានកើនឡើងដល់១១នាក់ហើយគិតត្រឹមថ្ងៃអង្គារទី២៤ខែមករានេះ បន្ទាប់ពីអ្នករបួសម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

ជនរងគ្រោះ១០នាក់ដំបូងគឺសុទ្ធតែស្ថិតក្នុងវ័យ៥០ឆ្នាំ ៦០ឆ្នាំ ឬ៧០ឆ្នាំ។ នេះបើយោងទៅតាមអ្នកពិនិត្យសាកសពរបស់តំបន់ LA។ ជនរងគ្រោះ២នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណគឺឈ្មោះ My Nhan អាយុ៦៥ឆ្នាំ និង Lilan Li អាយុ៦៣ឆ្នាំ។
ដោយឡែក មនុស្សចំនួន៩នាក់ផ្សេងទៀត បានរងរបួសក្នុងការបាញ់ប្រហារនេះ។

គួរបញ្ជាក់ជាថ្មី ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារនៅខាងក្នុងស្ទូឌីយោ Star Ballroom Dance ក្នុងទីក្រុង Monterey Park ដែលជាទីក្រុងស្ថិតនៅចំកណ្តាលសហគមន៍ជនជាតិចិននៃតំបន់ Los Angeles កាលពីយប់ថ្ងៃសៅរ៍ ពោលគឺត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីការអបអរពិធីបុណ្យចូលឆ្នាំចិនរបស់ទីក្រុងនេះ បានបញ្ចប់។
ទោះបីជាយ៉ាងណាក៏ដោយ ហេតុផលនៃការវាយប្រហារ មិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់នៅឡើយទេ។ ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Huu Can Tran អាយុ ៧២ ឆ្នាំ ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ ក្នុងឡានពណ៌សនៅទីក្រុង Torrance ខណៈក្រុមមន្ត្រីអះអាងថា គាត់បានស្លាប់ដោយសារការបាញ់សម្លាប់ខ្លួនឯង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ LA Times
ចុចអាន៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង ក្រោយវាយប្រហារ អំឡុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


