ព័ត៌មានអន្ដរជាតិ
របាយការណ៍ UN បង្ហាញថា ការផលិតអាភៀននៅ មីយ៉ាន់ម៉ា កើនឡើងយ៉ាងគំហុក ក្រោយរដ្ឋប្រហារ
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយកាលពីថ្ងៃទី២៦ ខែមករាថា ការផលិតអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១ ។

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានរាំងស្ទះ បន្ទាប់ពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យមានការតស៊ូប្រយុទ្ធគ្នារវាងយោធា និងក្រុមប្រដាប់អាវុធប្រឆាំងនឹងរដ្ឋប្រហារ ។
បន្ទាប់ពីរដ្ឋប្រហារ បណ្តាលឲ្យមានភាពចលាចលទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដោយបានជំរុញឲ្យកសិករងាកមកដាំដំណាំជាច្រើន ជាពិសេសគឺអាភៀន ។ ផ្ទៃដីដែលប្រើសម្រាប់ការដាំអាភៀនបានកើនឡើង ១ ភាគ ៣ ដល់ជាង ៤ ម៉ឺនហិកតាក្នុងឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ដែលចាត់ទុកជារដូវកាលដាំដុះអាភៀនយ៉ាងពេញលេញលើកដំបូង ចាប់តាំងពីរដ្ឋប្រហារ ហើយការផលិតនោះបានកើនឡើងជិត ៩០ ភាគរយ បើធៀបនឹងឆ្នាំមុនគឺ ៧៩០ តោន ។

របាយការណ៍របស់ UNODC បាននិយាយទៀតថា សេដ្ឋកិច្ចពាណិជ្ជកម្មអាភៀនរបស់ប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងខ្លាំង ហើយសេដ្ឋកិច្ចពាណិជ្ជកម្មអាភៀនរបស់ប្រទេសនេះមានតម្លៃប្រមាណ ២ ពាន់លានដុល្លារឯណោះ ដែលស្មើនឹង ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងឆ្នាំ ២០២១ ។
ចំណែករបាយការណ៍របស់ធនាគារពិភពលោកវិញបានឲ្យដឹងថា ការងាកទៅដាំអាភៀនរបស់កសិករមីយ៉ាន់ម៉ាក៏កើតឡើង ដោយសារតែវិបត្តិកូវីដ ១៩ និងលទ្ធផលក្រោយរដ្ឋប្រហារ បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចុះ ១៨ ភាគរយនៅឆ្នាំ ២០២១ ។

ជាមួយនឹងចំនួនប្រជាជន ៤០ ភាគរយរបស់ប្រទេសដែលរស់នៅក្នុងភាពក្រីក្រក្នុងឆ្នាំ ២០២២ អ្នកតំណាងរបស់ UNODC បាននិយាយថា ភាពលំបាកផ្នែកហិរញ្ញវត្ថុបានបង្ខំឲ្យពលករជាច្រើនត្រូវចាកចេញពីទីក្រុងដើម្បីទៅធ្វើការដាំដុះអាភៀននៅតំបន់ជនបទ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ មកដឹងប្រទេស អាស៊ាន តែមួយគត់ដែលមិនជំពាក់បំណុលបរទេសក្នុងឆ្នាំ ២០២២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


