Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់ក្នុង មហាសោកនាដកម្មរញ្ជួយដីនៅតួកគីនិងស៊ីរី អាចឈានដល់ខ្ទង់ម៉ឺន (មានវីដេអូ)

បានផុស

នៅ

អនុប្រធានាធិបតីតួកគីបាននិយាយថា គិតត្រឹមព្រឹកថ្ងៃអង្គារទី០៧ខែកុម្ភៈ (ពេលវេលានៅកម្ពុជា) មនុស្សចំនួន ២៣៧៩នាក់បានស្លាប់ និង១៤៤៨៣នាក់ បានរងរបួសនៅក្នុងប្រទេសតួកគីបន្ទាប់ពីការរញ្ជួយដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fuat Otkay បន្ថែមថា មនុស្ស ៧៨៤០នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក បន្ទាប់ពីអគារចំនួន ៤៧៤៨ត្រូវបានបំផ្លាញ។

ស្របពេលជាមួយគ្នានោះដែរ មនុស្សយ៉ាងតិច១៤៤៤នាក់ បានបាត់បង់ជីវិតនៅក្នុងប្រទេសស៊ីរី។

នេះមានន័យថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនាពេលនេះ បានកើនឡើងដល់ជាង៣៥០០នាក់ហើយ ប៉ុន្តែអាជ្ញាធរបានព្រមានថា តួលេខនឹងបន្តហក់ឡើងដល់ខ្ទង់ម៉ឺនឯណោះ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។

មុននេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង លើសពីនេះ ៨ដងឯណោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បណ្តុំវីដេអូដ៏តក់ស្លុតនៃសោកនាដកម្មគ្រោះរញ្ជួយដីនៅ តួកគី និងស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម