ព័ត៌មានអន្ដរជាតិ
ណាតូ នឹងធ្វើឲ្យទ័ព អ៊ុយក្រែន កាន់តែខ្លាំងជាងមុន ក្រោយចប់ជម្លោះជាមួយ រុស្ស៊ី
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃចន្ទក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្រុចសែលថា ណាតូចាំបាច់ត្រូវតែធ្វើឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាន់តែរឹងមាំ និងខ្លាំងជាងមុន បន្ទាប់ពីជម្លោះបច្ចុប្បន្នជាមួយរុស្ស៊ីបានបញ្ចប់ ហើយផ្លាស់ប្តូរទីក្រុងកៀវទាំងស្រុងទៅជាស្តង់ដាររបស់អង្គការណាតូ ។

លោកបានបន្តថា នៅពេលជម្លោះនេះបញ្ចប់តាមមធ្យោបាយណាក៏ដោយ យើងគួរតែធានាដល់ អ៊ុយក្រែនអាចរារាំង និងការពារខ្លួនឯងបាន ដោយមិនចាំបាច់ពឹងប្រទេសដទៃនោះទេ ។
លោក Stoltenberg បញ្ជាក់ថា “អ្វីដែលយើងត្រូវការនៅពេលនេះ គឺយើងអាចពង្រឹង និងគាំទ្រលើការបង្ហាត់បង្រៀនកងទ័ពអ៊ុយក្រែន ហើយណាតូក៏សម្លឹងមើលទៅលើការផ្លាស់ប្តូររយៈពេលវែងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចេញពីគោលលទ្ធិក្នុងសម័យសូវៀត ទៅជាសមត្ថភាពទំនើបតាមស្ដង់ដាររបស់ណាតូ ជាពិសេសទ័ពអ៊ុយក្រែនអាចធ្វើអន្តរកម្មជាមួយសម្ព័ន្ធមិត្តណាតូបាន” ។

លោកបានបន្តទៀតថា “អ្វីទាំងអស់នេះ គឺជាការធ្វើឲ្យអ៊ុយក្រែនមានកងកម្លាំងប្រដាប់អាវុធកាន់តែរឹងមាំ និងខ្លាំងជាងមុន បន្ទាប់ពីមានការរៀបចំសន្តិភាពមួយចំនួន ដែលអាចនឹងត្រូវបានព្រមព្រៀងគ្នាដើម្បីការពារការវាយប្រហារដ៏ធំមួយទៀតពីសំណាក់កងកម្លាំងរុស្ស៊ី ។
ជាចុងក្រោយលោក Stoltenberg បានប្រាប់ថា គោលដៅនៃប្រតិបត្តិការសឹករបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺដើម្បីកម្ចាត់ និងគ្រប់គ្រងប្រទេសអ៊ុយក្រែន ខណៈថ្នាក់ដឹកនាំរុស្ស៊ីបានបញ្ជាក់ជាច្រើនដងហើយថា រាល់គោលដៅនៃប្រតិបត្តិការនេះនឹងត្រូវសម្រេចបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


