Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រកំពុងវាយប្រហារ ហ្វីលីពីន

បានផុស

នៅ

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័របានរំញ័រនៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដីដ៏ខ្លាំងក្លានេះត្រូវបានកត់ត្រានៅវេលាម៉ោង ២ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ចម្ងាយ ១១ គីឡូម៉ែត្រភាគនិរតីនៃភូមិ Miaga ក្នុងតំបន់ Bicol ខណៈចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ ២០ គីឡូម៉ែត្រ ។

ទន្ទឹមនោះ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ អំពីជនរងគ្រោះ ឬការខូចខាត ដែលបណ្តាលមកពីការរញ្ជួយដីនេះនៅឡើយទេ ប៉ុន្តែអ្នកស្រុកមួយចំនួនបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលសុវត្ថិភាពរួចហើយ ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងតំបន់សកម្មនៃគ្រោះរញ្ជួយដី ដែលត្រូវបានគេស្គាល់ថាជា ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ហើយជារឿយៗទទួលរងការរញ្ជួយដីដ៏ខ្លាំងក្លា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មកដឹងចំនួនអគារលំនៅដ្ឋានដែល តួកគី ត្រូវសាងសង់ឡើងវិញក្នុងតំបន់​រញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម