ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនអគារលំនៅដ្ឋានដែល តួកគី ត្រូវសាងសង់ឡើងវិញក្នុងតំបន់រញ្ជួយដី
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា អាជ្ញាធរនឹងចាប់ផ្តើមសាងសង់អគារលំនៅដ្ឋានចំនួន ៣ ម៉ឺនខ្នងនៅក្នុងតំបន់រងគ្រោះដោយការរញ្ជួយដី ដែលនៅឆ្ងាយពីខ្សែបន្ទាត់រំញ័រនាខែមីនាខាងមុខនេះ ។

លោកប្រធានាធិបតីបន្តថា “យើងនឹងចាប់ផ្តើមការងារសាងសង់ភ្លាមៗ នៅកន្លែងណាដែលការវាយតម្លៃនៃការខូចខាតត្រូវបានបញ្ចប់ ដូច្នេះចាប់ពីដើមខែមីនានេះទៅ យើងនឹងធ្វើការសាងសង់អគារលំនៅដ្ឋានចំនួន ៣ ម៉ឺនខ្នងភ្លាមៗ” ។
លោក Erdogan បាននិយាយថា ៩៨ ភាគរយនៃអគារដែលបានដួលរលំ ដោយសារមហន្តរាយរញ្ជួយដីនាពេលថ្មីៗនេះ ត្រូវបានសាងសង់ឡើង នៅមុនឆ្នាំ ១៩៩៩ ។

លោកបញ្ជាក់ថា គោលដៅរបស់យើងសម្រាប់ការសាងសង់ គឺនឹងប្រើរយៈពេល ១ ឆ្នាំដើម្បីឲ្យអគារសំណង់នោះមានគុណភាពខ្ពស់ និងមានសុវត្ថិភាព ជាពិសេសនឹងអាចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងតំបន់រញ្ជួយដីទាំងមូល ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់ ដោយសារការរញ្ជួយដីនៅភាគអាគ្នេយ៍នៃប្រទេសតួកគី បានកើនឡើងដល់ជាង ៣៥,៤០០ នាក់ហើយ ដែលធ្វើឲ្យវាក្លាយជាគ្រោះមហន្តរាយបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រធានាធិបតី តួកគី តម្រូវឲ្យអនុវត្តច្បាប់សាងសង់ កាន់តែតឹងរ៉ឹងទូទាំងប្រទេស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


