ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានថា បើចិន ហ៊ានផ្តល់អាវុធសាហាវឲ្យរុស្ស៊ី នោះនឹងឆ្លងកាត់បន្ទាត់ក្រហម (មានវីដេអូ)
ប្រេសិតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានប្រាប់ CNN កាលពីថ្ងៃអាទិត្យទី១៩ខែកុម្ភៈថា ប្រទេសណាដែលផ្តល់ការគាំទ្រជាសព្វាវុធសាហាវៗដល់ទីក្រុងមូស្គូ ក្នុងជម្លោះដែលកំពុងបន្តជាមួយអ៊ុយក្រែន នឹងឆ្លងកាត់បន្ទាត់ក្រហម របស់ទីក្រុងវ៉ាស៊ីនតោន។

នៅព្រឹកថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានព្រមានដោយផ្ទាល់ទៅកាន់អ្នកការទូតកំពូលចិន លោក Wang Yi ប្រឆាំងនឹងការពិចារណាជម្រើសបែបនេះផងដែរ។
លោកស្រី Thomas-Greenfield បានប្រាប់ CNN ថា “យើងត្រូវតែច្បាស់លាស់ថា ប្រសិនបើមានគំនិត និងកិច្ចខិតខំប្រឹងប្រែងណាមួយរបស់ចិន និងអ្នកដទៃ ក្នុងការផ្តល់ការគាំទ្រដ៍សាហាវឲ្យរុស្ស៊ីដើម្បីវាយប្រហារដ៏ឃោរឃៅប្រឆាំងនឹងអ៊ុយក្រែននោះ វាមិនអាចទទួលយកបានទេ។ នោះនឹងក្លាយជាបន្ទាត់ក្រហមហើយ”។

ការអះអាងរបស់លោកស្រីបានកើតឡើងខណៈលោក Blinken កំពុងជួបលោក Wang Yi នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់។ នៅទីនោះ អ្នកការទូតអាមេរិកបានប្រាប់សមភាគីចិនថា អាមេរិកមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះចិន ដែលពិចារណាផ្តល់ជំនួយដ៍សាហាវទៅឲ្យរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា “អ្វីដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាការពិត ការគាំទ្រផ្នែកនយោបាយ និងវោហាសាស្ត្រ។ ប៉ុន្តែយើងមានក្តីព្រួយបារម្ភយ៉ាងខ្លាំងថា ប្រទេសចិននឹងពិចារណាផ្តល់ការគាំទ្រដ៍សាហាវឲ្យរុស្ស៊ី”។ លោកអះអាងថា ការផ្តល់អាវុធសាហាវដល់រុស្ស៊ី នឹងបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់ទីក្រុងប៉េកាំងនៅក្នុងទំនាក់ទំនងចិន-អាមេរិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


