ព័ត៌មានអន្ដរជាតិ
អាមេរិក ខ្លាចថា ចិន អាចផ្តល់អាវុធសាហាវៗឲ្យ រុស្ស៊ី
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ NBC នៅក្នុងបទសម្ភាសមួយថា សហរដ្ឋអាមេរិកមានការភ័យខ្លាចថា ប្រទេសចិន កំពុងពិចារណាផ្តល់អាវុធសាហាវៗឲ្យប្រទេសរុស្ស៊ី។

ក្នុងកិច្ចសន្ទនាជាមួយលោក Wang Yi ដែលជាទីប្រឹក្សារដ្ឋចិន និងជានាយកការិយាល័យកិច្ចការបរទេសមជ្ឈិម, លោក Blinken បានលើកឡើងអំពីក្តីព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះការគាំទ្ររបស់ចិនដល់ប្រទេសរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា “អ្វីដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាការពិត ការគាំទ្រផ្នែកនយោបាយ និងវោហាសាស្ត្រ។ ប៉ុន្តែយើងមានក្តីព្រួយបារម្ភយ៉ាងខ្លាំងថា ប្រទេសចិននឹងពិចារណាផ្តល់ការគាំទ្រដ៍សាហាវដល់រុស្ស៊ី”។

លោកបន្តថា ការផ្តល់អាវុធសាហាវដល់រុស្ស៊ី នឹងបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់ទីក្រុងប៉េកាំងនៅក្នុងទំនាក់ទំនងចិន-អាមេរិក។ លោកក៏រំឭកដែរថា នេះជាអ្វីដែលលោកប្រធានាធិបតី ចូ បៃដិន បានចែករំលែកជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងឱកាសជាច្រើនលើកច្រើនសា។
គួរបញ្ជាក់ជាថ្មី កាលពីចុងខែមករា លោក John Kirby អ្នកសម្របសម្រួលសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រនៅក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានជំរុញប្រទេសចិនកុំឲ្យគាំទ្រប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមលោក Kirby, ទីក្រុងវ៉ាស៊ីនតោន មានបំណងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនទាំងទាំងឡាយណា ដែលរំលោភលើយុទ្ធនាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ចិន ត្រៀមបង្ហាញផែនការ ដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


