ព័ត៌មានអន្ដរជាតិ
ទ័ព អាមេរិក ឲ្យ Buakaw ជួយបង្វឹកក្បាច់គុនមួយថៃ
កងទ័ពសហរដ្ឋអាមេរិកបានអញ្ជើញអ្នកប្រដាល់ Buakaw Banchamek ឲ្យជួយបង្វឹកសិល្បៈក្បាច់គុនមួយថៃ ដល់ទាហានអាមេរិក ក្នុងអំឡុងពេលសមយុទ្ធយោធា “Cobra Gold ឬពស់មាស” នាពេលខាងមុខនេះ ។

ក្រៅពីការបង្ហាត់បង្ហាញក្បាច់គុនមួយថៃដល់ទាហានអាមេរិកហើយនោះ, Buakaw ក៏នឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៃប្រតិបត្តិការយុទ្ធសាស្ត្រតាមអាកាស (SAO) របស់សមយុទ្ធ Cobra Gold ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ។
អ្នកប្រដាល់ថៃវ័យ ៤០ ឆ្នាំរូបនេះបាននិយាយនៅលើហ្វេសប៊ុកកាលពីពេលថ្មីៗនេះថា “សូម្បីតែកងទ័ពអាមេរិកដែលបំពាក់ដោយឧបករណ៍យោធាកំពូលៗក៏ទទួលយកការបង្ហាត់បង្ហាញនៃសិល្បៈក្បាច់គុនមួយថៃផងដែរ ព្រោះថា វាជាគ្បាច់គុនដែលប្រើដៃទទេ” ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេសម្រាប់ Buakaw ដែលបង្ហាត់បង្ហាញដល់កងទ័ពអាមេរិកនោះ ខណៈកាលពីឆ្នាំមុន អ្នកប្រដាល់រូបនេះក៏ធ្លាប់បានហ្វឹកហាត់ក្បាច់គុនមួយថៃដល់ទាហានអាមេរិកផងដែរ អំឡុងពេលសមយុទ្ធយោធាទ្វេភាគី “Hanuman Guardian 22” រវាងអាមេរិក និងថៃ ដែលធ្វើឡើងនៅខេត្ត Prachuap Khiri Khan ៕


ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ EU ដាក់ទណ្ឌកម្មថ្មីលើ មីយ៉ាន់ម៉ា ដោយបង្កកទ្រព្យសម្បត្តិអ្នកមុខអ្នកការ ក្នុងជួរយោធា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


