ព័ត៌មានអន្ដរជាតិ
យុវតីថៃ ថតស្រាតក្បែរព្រះសង្ឃ ត្រូវប៉ូលិសចាប់ខ្លួន
យុវតីថៃម្នាក់ ជាតារា OnlyFans ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមីនា បន្ទាប់ពីនាងបង្ហោះរូបភាពស្រាត ជាមួយព្រះសង្ឃមួយអង្គនៅលើ Twitter និងផ្សព្វផ្សាយវីដេអូអាសអាភាសរបស់នាងជាមួយព្រះសង្ឃ។

កាលពីថ្ងៃទី៣ខែមីនា គណនី Twitter ឈ្មោះ juniijune6969 បានបង្ហោះរូបភាពមួយសន្លឹកដែលថតនៅស្ថានីយរថភ្លើង Bang Sue ក្នុងទីក្រុងបាងកក ដោយបង្ហាញពី នារីម្នាក់បើកអាវ បញ្ចេញដើមទ្រូង ពេលអង្គុយជិតព្រះសង្ឃ ជាមួយនឹង Caption ថា “លក់វីដេអូអាសអាភាសរបស់ខ្ញុំជាមួយព្រះសង្ឃ តម្លៃ៦៩៩បាត។ សូមផ្ញើសារមកខ្ញុំ ប្រសិនបើអ្នកចាប់អារម្មណ៍”។
យុវតីរូបនេះបន្តបង្ហោះសារ ដើម្បីអញ្ជើញអ្នកតាមនាងឲ្យមកទិញវីដេអូ ហើយអះអាងថា នាងមានវីដេអូអាសអាភាសរបស់នាង និងព្រះសង្ឃកំពុងរួមភេទ។

គណនីរបស់នាងមានអ្នកតាមដានជាង ៤៧០០០០នាក់ ហើយវីដេអូអាសអាភាស និងវីដេអូអាក្រាតជាច្រើនពីវេទិកានេះ ត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់ Twitter។ គណនី OnlyFans របស់នាង និងក្រុម VIP នៅលើកម្មវិធី LINE ក៏ត្រូវបានផ្សព្វផ្សាយលើគណនី Twitter របស់នាងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតថៃ បានសម្តែងការខឹងសម្បា និងអំពាវនាវដល់មន្ទីរពាក់ព័ន្ធ ជាពិសេសការិយាល័យព្រះពុទ្ធសាសនាជាតិ ឲ្យស៊ើបអង្កេត និងដាក់ទោសទាំងព្រះសង្ឃ និងយុវតីម្នាក់។ មនុស្សជាច្រើនយល់ថា យុវតីម្នាក់នេះ បានបង្អាប់មុខមាត់ព្រះសង្ឃថៃ និងប្រមាថដល់ព្រះពុទ្ធសាសនា។

បន្ទាប់ពីចាប់ខ្លួននៅផ្ទះ យុវតីឈ្មោះ Wanida បានទទួលស្គាល់កំហុសរបស់នាង។ យ៉ាងណាមិញ នាងថា នាងមិនមានវីដេអូសិចជាមួយព្រះសង្ឃដូចការផ្សព្វផ្សាយទេ ហើយក៏មិនស្គាល់ព្រះសង្ឃដែរ។
នាងអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១០០ ០០០បាត ពីបទបង្កើត និងផ្សព្វផ្សាយរូបភាពអាសអាភាស យោងតាមមាត្រា ១៤(៤) នៃច្បាប់កុំព្យូទ័រ។
ទង្វើរបស់ Wanida ក៏បានរំលោភលើមាត្រា ២៨៧(១) នៃច្បាប់ព្រហ្មទណ្ឌផងដែរ ដែលចែងថា អ្នកណាដែលផ្សាយ ឬផលិតខ្លឹមសារផ្លូវភេទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៦០០០០បាត ឬទាំងពីរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ ធ្វើសេចក្តីព្រាងច្បាប់ អនុញ្ញាតចំពោះស្រ្តីរកស៊ីផ្លូវភេទ ដែលមានអាយុលើ២០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ