ព័ត៌មានអន្ដរជាតិ
ថៃ ធ្វើសេចក្តីព្រាងច្បាប់ អនុញ្ញាតចំពោះស្រ្តីរកស៊ីផ្លូវភេទ ដែលមានអាយុលើ២០ឆ្នាំ
គណៈកម្មាធិការរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីពេស្យាចារ បានយល់ស្របថា សេវាផ្លូវភេទដោយស្ម័គ្រចិត្ដ គឺគួរតែត្រូវបានអនុញ្ញាតដល់មនុស្សចាប់ពីអាយុ២០ឆ្នាំឡើងទៅ។

បន្ទាប់ពីបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំសេចក្តីព្រាងច្បាប់ថ្មី លោកស្រី Jintana Chanbamroong ប្រធាននាយកដ្ឋានកិច្ចការនារី និងអភិវឌ្ឍគ្រួសារ នៃក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស បាននិយាយថា សវនាការសាធារណៈទាំងតាមប្រព័ន្ធអនឡាញ និងនៅនឹងកន្លែង បានធ្វើឡើងនៅក្នុងទីក្រុងចំនួន៥រួមមានទីក្រុងបាងកក ឈុនបុរី និងហាតយ៉ៃ ផងដែរ។

សវនាការរបស់ក្រុមស្ទង់មតិ ក៏ត្រូវបានធ្វើឡើងផងដែរ ហើយសំណើត្រូវដាក់ទៅរដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សលោក Juti Krairiksh។
ដំបូងឡើយ សេចក្តីព្រាងច្បាប់នេះត្រូវបានគេហៅថាជា “សេចក្តីព្រាងច្បាប់សម្រាប់ការការពារសេវាផ្លូវភេទ” ហើយវាគ្រោងនឹងជំនួសច្បាប់បង្ការ និងបង្ក្រាបអំពើពេស្យាចារឆ្នាំ១៩៩៦។
សំណើនេះគឺផ្តោតសំខាន់បំផុត លើការការពារស្រីពេស្យាស្ម័គ្រចិត្ត ដែលមានអាយុអប្បបរមាសម្រាប់ការផ្តល់សេវាផ្លូវភេទ២០ឆ្នាំ ដោយគ្មានការផ្តន្ទាទោសព្រហ្មទណ្ឌ។

ពួកគេនឹងមានសិទ្ធិ និងទទួលបានសុខុមាលភាពក្នុងប្រព័ន្ធការងារ ដោយមិនត្រូវបានកំណត់ថាជាអ្នករកស៊ីផ្លូវភេទ។ ពួកគេក៏នឹងមានសិទ្ធិទទួលបានសំណងសមរម្យផងដែរ ប៉ុន្តែត្រូវឆ្លងកាត់ការពិនិត្យសុខភាពជាមុនសិន ដើម្បីធានាថាពួកគេមិនឆ្លងជំងឺឆ្លងណាមួយឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ពេស្យាកម្មដែលស្ថិតក្នុងប្រភេទនៃការជួញដូរមនុស្ស ដូចជាលទ្ធកម្ម ឬការបង្ខិតបង្ខំ នៅតែជាការបំពានលើច្បាប់ស្តីពីការជួញដូរមនុស្ស។
អ្នកបើកទីតាំងរកស៊ីផ្លូវភេទ ត្រូវបានកំណត់ឲ្យបើកប្រតិបត្តិការតែនៅក្នុងតំបន់ជាក់លាក់ប៉ុណ្ណោះ ជាពិសេសមិនឲ្យបើកនៅជិតគ្រឹះស្ថានអប់រំ ឬកន្លែងគោរពបូជាឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai Newsroom
ចុចអាន៖ ថៃ ជំរុញឲ្យលើកកម្ពស់ការជល់មាន់ ដើម្បីទាក់ទាញទេសចរ ជួយសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


