ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា បេឡារុស កំពុងក្លាយជាចំណាប់ខ្មាំងនុយក្លេអ៊ែររបស់ រុស្ស៊ី
លោក អូឡិចស៊ី ដានីឡូវ (Oleksiy Danilov) ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបេឡារុសកំពុងក្លាយជា “ចំណាប់ខ្មាំងនុយក្លេអ៊ែរ” របស់រុស្ស៊ី បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសសម្ព័ន្ធមិត្តមួយនេះ ។

លោក ដានីឡូវ បានព្រមានក្នុងសារ Twitter ថា “ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស គឺជាជំហានឆ្ពោះទៅរកអស្ថិរភាពផ្ទៃក្នុងរបស់ប្រទេស ហើយនិងមានផលវិបាកដ៏មហន្តរាយសម្រាប់អនាគតរបស់ខ្លួនផងដែរ” ។
ទន្ទឹមនោះ ក្រសួងការបរទេសអ៊ុយក្រែនក៏បានចេញសេចក្ដីថ្លែងការណ៍ និងអំពាវនាវដល់បេឡារុស ឲ្យទប់ស្កាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសផងដែរ ដោយសារតែនេះជាការរំលោភលើកាតព្វកិច្ចក្រោមសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ទីក្រុងកៀវរំពឹងលើសកម្មភាពរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការប្រឆាំងនឹងផែនការនេះ ហើយបានជំរុញឲ្យមានកិច្ចប្រជុំភ្លាមៗលើបញ្ហានេះផងដែរ ។
ជាចុងក្រោយ សេចក្តីថ្លែងការណ៍បញ្ជាក់ថា ពិភពលោកត្រូវតែបង្ហាញពីការមិនអាចទទួលយកបាន ចំពោះការញុះញង់ឲ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ជាពិសេសគឺចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់លទ្ធភាពណាមួយនៃការប្រើប្រាស់អាវុធបែបនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៦ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


