ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ទិញប្រេងពី រុស្ស៊ី លក់ឲ្យអឺរ៉ុប
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីពេលថ្មីៗនេះថា រោងចក្រចម្រាញ់ប្រេងឥណ្ឌាបានបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងយន្តហោះទៅកាន់សហភាពអឺរ៉ុប (EU) បន្ទាប់ពីប្រទេសនេះបង្កើនការទិញប្រេងពីរុស្ស៊ីយ៉ាងច្រើនក្នុងកំណត់ត្រាមិនធ្លាប់មានក្នុងឆ្នាំ ២០២២-២០២៣ ។

ការចុះផ្សាយនោះបានឲ្យដឹងទៀតថា EU ដែលនាំគ្នាដាក់ទណ្ឌកម្មរុស្ស៊ី បានប្រើប្រាស់ឥណ្ឌាធ្វើជាទ្វាក្រោយដើម្បីទិញប្រេងពីក្រុងមូស្គូ ដោយសារតែឥណ្ឌានាំចូលបរិមាណប្រេងជាច្រើនបារ៉ែលពីរុស្ស៊ី និងក្នុងតម្លៃទាប ។
នៅឆ្នាំ ២០២២-២០២៣ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាបានទិញប្រេងរុស្ស៊ីពី ៩៧ ម៉ឺនទៅ ៩៨១,០០០ បារ៉ែលក្នុងមួយថ្ងៃដែលស្មើនឹង ១ ភាគ ៥ នៃការនាំចូលសរុបរបស់ប្រទេសដែលមានចន្លោះពី ៤.៥ លានទៅ ៤.៦ លានបារ៉ែលក្នុងមួយថ្ងៃ ។

ស្របពេលជាមួយគ្នានេះ តាមរយៈការបញ្ចុះតម្លៃប្រេងឆៅពីរុស្ស៊ី បានធ្វើឲ្យឥណ្ឌាជម្រុញកែឆ្នៃប្រេង និងលក់ទៅកាន់សហភាពអឺរ៉ុប ក្នងតម្លៃប្រកួតប្រជែងមួយ ។
យោងតាមក្រុមហ៊ុនទិន្នន័យ Kpler បានឲ្យដឹងថា ឥណ្ឌាបានផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះជាមធ្យម ១៥៤,០០០ បារ៉ែលក្នុងមួយថ្ងៃដល់ EU មុនពេលមានជម្លោះនៅអ៊ុយក្រែន ប៉ុន្តែឥឡូវបរិមាណផ្គត់ផ្គង់នេះបានកើនឡើងដល់ ២០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
ដោយឡែកតាមការព្យាករណ៍នៅចុងឆ្នាំក្រោយនេះ ការនាំចេញប្រេងម៉ាស៊ូតរបស់ឥណ្ឌាទៅកាន់ទ្វីបអឺរ៉ុប នឹងកើនឡើងពី ១២ ទៅ ១៦ ភាគរយ ស្មើនឹង ១៥ ម៉ឺនទៅ ១៦៧,០០០ បារ៉ែលក្នុងមួយថ្ងៃ ។

Kpler បានឲ្យដឹងទៀតថា អឺរ៉ុបមានចំណែកប្រហែល ៥០ ភាគរយនៃការនាំចេញប្រេងឥន្ធនៈយន្តហោះរបស់ឥណ្ឌា ដោយក្នុងនោះប្រទេសបារាំង តួកគី បែលហ្ស៊ិក និងហូឡង់ ស្ថិតក្នុងចំណោមប្រទេសប្រើប្រាស់ឥន្ធនៈឥណ្ឌាច្រើនជាងគេ ។
គួរឲ្យដឹងថា ឥណ្ឌាដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេទី ៣ របស់ពិភពលោក បានចាប់ផ្តើមជំរុញការទិញប្រេងពីរុស្ស៊ីភ្លាមៗ បន្ទាប់ពីផ្ទុះប្រតិបត្តិការសឹកទៅលើអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច ហើយ តាមរយៈតួរលេខនេះ រុស្ស៊ីក្លាយជាមេកំពូលផ្គត់ផ្គង់ប្រេងដល់ឥណ្ឌា ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ RT
ចុចអាន ៖ EU ថា ចិន មានឥទ្ធិលពលបំផុតក្នុងការដោះស្រាយសន្តិភាពនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


