ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសថា រុស្ស៊ី នឹងមិនគោរពច្បាប់ ដែលបង្កើតឡើងដោយនរណាម្នាក់ទេ
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានីតិប្បញ្ញត្តិរបស់រុស្ស៊ីនៅទីក្រុង St. Petersburg, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រទី២៨ខែមេសាថា ទីក្រុងមូស្គូ នឹងមិនគោរពតាមច្បាប់ដែលបង្កើត និងដាក់ចេញដោយប្រទេសមួយចំនួននោះទេ។

លោក ពូទីន និយាយថា បច្ចុប្បន្នរុស្ស៊ីកំពុងស៊ូទ្រាំនឹង “ការឈ្លានពានសេដ្ឋកិច្ច” ពីសមូហភាពលោកខាងលិច។ ទន្ទឹមនោះ លោកក៏បានជំរុញឲ្យសមាជិកសភា ក៏ដូចជាអាជ្ញាធររបស់ប្រទេស ត្រូវធ្វើការឲ្យសកម្ម ជាជាងព្យាយាមរង់ចាំឲ្យឆ្លងផុតរយៈពេលដ៏លំបាកផងដែរ។
លោកបានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍរយៈពេលវែង ឯករាជ្យ និងជោគជ័យរបស់ប្រទេស។ លោក កត់សម្គាល់ថា ប្រព័ន្ធការទូតអន្តរជាតិបានរលត់ទៅវិញ ហើយប្រទេសមួយចំនួន បានដាក់ចេញនូវច្បាប់របស់ពួកគេជំនួសវិញ។ ដៃគូរបស់យើង នៅក្នុងប្រទេសមួយចំនួនកំពុងបំផ្លាញក្របខ័ណ្ឌច្បាប់ និងបណ្តាញទំនាក់ទំនងដោយចេតនា។ ពួកគេព្យាយាមដាក់ទស្សនៈរបស់ពួកគេ និងអ្វីដែលគេហៅថាច្បាប់ លើមនុស្សគ្រប់គ្នា។ តើមានច្បាប់អ្វីខ្លះ? គ្មាននរណាម្នាក់មើលឃើញនោះទេ”។
ក្នុងពេលជាមួយគ្នានេះ លោក ពូទីន ពន្យល់ថា រុស្ស៊ីមិនចង់បំបែកចេញពីគេទេ ហើយនៅតែត្រៀមខ្លួនដើម្បីធ្វើកិច្ចសហប្រតិបត្តិការដោយស្មើភាពជាមួយប្រទេសជាមិត្ត។ យើងនឹងពង្រីកទំនាក់ទំនងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ស្មើភាព ផលប្រយោជន៍ទៅវិញទៅមក និងផ្តាច់មុខជាមួយបណ្តាប្រទេសជាមិត្តនៅអឺរ៉ាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិចិន នៅ មូស្គូ ដើម្បីពង្រឹងទំនាក់ទំនងយោធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


