ព័ត៌មានអន្ដរជាតិ
លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិចិន នៅ មូស្គូ ដើម្បីពង្រឹងទំនាក់ទំនងយោធា
លោក វ្ល៉ាឌីមៀរ ពូទីន បានជួបរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ នៅទីក្រុងមូស្គូ ខណៈប្រធានាធិបតីរុស្ស៊ី បានសាទរចំពោះកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យទី១៦ខែមេសា ហើយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សូយហ្គូ ក៏បានចូលរួមផងដែរ។
នៅពេលចាប់ផ្តើមកិច្ចពិភាក្សា លោកពូទីននិយាយថា រុស្ស៊ីនិងចិន ជាទៀងទាត់បានដោះដូរព័ត៌មានមានប្រយោជន៍ ធ្វើការរួមគ្នាក្នុងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា និងធ្វើសមយុទ្ធរួមគ្នានៅក្នុងតំបន់ចុងបូព៌ានិងអឺរ៉ុប។
ស្របពេលជាមួយគ្នានោះ លោក លី បានលើកសរសើរថា ទំនាក់ទំនងរបស់ប្រទេសចិននិងរុស្ស៊ី គឺប្រសើរជាងសហជីពនយោបាយយោធានៃសម័យសង្គ្រាមត្រជាក់ ទៅទៀត។
គួរបញ្ជាក់ថា លោក លី គ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ ហើយធ្វើទស្សនកិច្ចនៅសាលាយោធា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចប្រទេសរុស្ស៊ី ចាប់ពីថ្ងៃអាទិត្យទី១៦ខែមេសា ដល់ថ្ងៃពុធទី១៩ខែមេសា។
ជាក់ស្តែង ប្រទេសទាំងពីរមានបំណងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ ដើម្បីប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក ក៏ដូចជាពីប្រទេសដទៃទៀតដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ លោក ពូទីន បញ្ជាក់ច្បាស់ៗ ចំពោះព័ត៌មានថា រុស្ស៊ី និងចិន បង្កើតសម្ព័ន្ធភាពយោធាជាមួយគ្នា
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


