ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ឲ្យប្រជាជនប្រុងប្រយ័ត្ន ពីគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា នឹងកើតមានឆាប់ៗនេះ
នាយកដ្ឋានឧតុនិយមរបស់ប្រទេសស្រីលង្កាកាលពីថ្ងៃសៅរ៍ បានចេញការព្រមានអំពីទឹកជំនន់ដ៏ខ្លាំងសម្រាប់ស្រុកចំនួន ១២ ក្នុងចំណោមស្រុកសរុបចំនួន ២៥ ដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ស្រុកទាំង ១២មានដូចជា ស្រុក Puttalam, ស្រុក Kurunegala, ស្រុក Kandy, ស្រុក Gampaha, ស្រុក Kegalla, ស្រុកNuwara Eliya, ស្រុក Colombo, ស្រុក Kalutara, ស្រុកRatnapura, ស្រុក Galle, Matara និងស្រុក Hambantota ។
នាយកដ្ឋានដដែលបាននិយាយទៀតថា ភ្លៀងធ្លាក់ខ្លាំងជាង១០០ មីលីម៉ែត្រនឹងវាយប្រហារភាគខាងលិច ខេត្ត Sabaragamuwa ភាគខាងត្បូង និងភាគពាយ័ព្យ និងស្រុក Kandy និង Nuwara Eliya ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតប្រហែល៧៥ ម.ម ត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់ផ្សេងទៀតដែលបានរៀបរាប់ខាងលើ។
ជាមួយគ្នានេះដែរ មន្ទីរក៏បានចេញសេចក្តីណែនាំ ស្តីពីករណីរន្ទះបាញ់ធ្ងន់ធ្ងរ សម្រាប់ស្រុកចំនួន១៨ ដោយស្នើដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្នជាចាំបាច់ពីគ្រោះទឹកជំនន់ និងរន្ទះងាយកើតមានក្នុងអំឡុងពេលនេះផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អគ្គិភ័យឆាបឆេះកន្លែងស្តុកប្រេងនៅគ្រីមៀ ខណៈ អ៊ុយក្រែន ថា នេះជាទណ្ឌកម្មរបស់ព្រះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


