ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រី ថៃ លោក អាភីស៊ីត អាចនឹងចូលប្រឡូកក្នុងឆាកនយោបាយវិញ
អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យថៃ លោក Abhisit Vejjajiva គួរតែវិលត្រឡប់មកកាន់តំណែងមួយនេះវិញ បន្ទាប់ពីលោក Jurin Laksanawisit បានលាលែងពីតំណែង ដើម្បីជាការទទួលខុសត្រូវចំពោះលទ្ធផលមិនសមប្រកបរបស់បក្សនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងមក ។

បើយោងតាមអនុប្រធានគណបក្សប្រជាធិបតេយ្យលោក Sathit Pitutecha បានឲ្យដឹងកាលពីថ្ងៃអង្គារថា លោក Abhisit គឺជាបុគ្គលដ៏ស័ក្តិសមជំនួសលោក Jurin ដើម្បីកែលម្អស្ថានភាពគណបក្ស បន្ទាប់ពីរងបរាជ័យសាជាថ្មីនៅក្នុងការបោះឆ្នោត ។
លោក Sathit បាននិយាយទៀតថា គណបក្សនឹងជួបប្រជុំគ្នាក្នុងរយៈពេល ៦០ ថ្ងៃដើម្បីជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី ហើយវាដល់ពេលហើយសម្រាប់គណបក្ស និងអតីតសមាជិកត្រូវចាប់ដៃគ្នាដើម្បីឲ្យបក្សមួយនេះ អាចវិលត្រឡប់មកកាន់ស្ថានភាពល្អប្រសើរឡើងវិញ ក្នុងនាមជាស្ថាប័ននយោបាយទំនើប ។

គួរបញ្ជាក់ថា លោក Jurin បានឡើងមកជំនួសលោក Abhisit ដែលបានលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះលទ្ធផលមិនល្អរបស់គណបក្សនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៩ ខណៈសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ នេះវិញ គណបក្សប្រជាធិបតេយ្យក៏ទទួលបានអាសនៈសភាខុសពីការរំពឹងទុកផងដែរ ពោលបានត្រឹមតែ ២៦ អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសភាចំនួន ៥០០ អាសនៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ តើលោក ប្រាយុទ្ធ និយាយផ្ដាំផ្ញើអ្វីខ្លះ បន្ទាប់ពីចាញ់ឆ្នោត?
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


