ព័ត៌មានអន្ដរជាតិ
លោក Henry Kissinger ជាអ្នកនៅពីក្រោយការទម្លាក់គ្រាប់បែករបស់ អាមេរិក សម្លាប់ប្រជាជនកម្ពុជា ៥ ម៉ឺននាក់
បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារ Intercept ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger គឺជាអ្នកនៅពីក្រោយការស្លាប់របស់ប្រជាជនកម្ពុជាចំនួន ៥ ម៉ឺននាក់ អំឡុងឆ្នាំ ១៩៦៩ ដល់ឆ្នាំ ១៩៧៣ ។

អ្នកដឹកនាំនយោបាយការបរទេសដ៏លេចធ្លោរបស់អាមេរិករូបនេះ ត្រូវបានគេជឿថា មានតួនាទីសំខាន់បំផុតក្នុងអំពើប្រល័យពូជសាសន៍ និងរដ្ឋប្រហារជាច្រើន ជាពិសេសក្នុងព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីកម្ពុជា អំឡុងសង្គ្រាមវៀតណាមចូលមកកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។
ក្រោយមកបុរសដែលមានវ័យ ១០០ ឆ្នាំនៅថ្ងៃទី២៧ ខែឧសភានេះបានទទួលស្គាល់ថា ទង្វើរបស់លោកពិតជាបណ្ដាលឲ្យប្រជាជនកម្ពុជាចំនួន ៥ ម៉ឺននាក់ស្លាប់មែន ហើយបានបន្ទោសលើវៀតណាម ដែលជាគោលដៅនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ។

នៅពេលនោះលោក Kissinger បានបញ្ជាឲ្យមានការទម្លាក់គ្រាប់បែកចំនួន ៣ ដង ហើយគ្រាន់តែក្នុងឆ្នាំ ១៩៧៣ យន្តហោះទម្លាក់គ្រាប់បែកបានទម្លាក់គ្រាប់បែកជាង ២៥៧,០០០ តោនមកលើប្រទេសកម្ពុជា ហើយរាប់ចាប់តាំងពីប្រឡូកក្នុងឆាកនយោបាយមក អ្នកការទូតអាមេរិករូបនេះបានបញ្ជាឲ្យមានសកម្មភាពទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមសរុបចំនួន ៣,៨៧៥ លើក ។
ក្រៅតែពីបញ្ហាខាងលើ លោក Kissinger ក៏ត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋជនសង្គ្រាមផងដែរ បន្ទាប់ពីបានផ្ដល់ការឧបត្ថម្ភដល់អំពើឃោរឃៅមួយចំនួននៅប្រទេសទីម័រខាងកើត និងបង់ក្លាដែស, អំពើភេរវកម្ម, រដ្ឋប្រហារ និងក្រុមមរណៈនៅអាមេរិកឡាទីន ដែលគេស្គាល់ថាជា Operation Condor, ការបង្កើតសង្រ្គាមស៊ីវិលនៅអាហ្វ្រិកខាងត្បូង និងការទម្លាក់គ្រាប់បែកនៅកម្ពុជា និងឡាវ ក្រោមលេសដេញវៀតណាម ហើយក្នុងអំឡុងពេលនោះ លោកគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ជនស៊ីវិលជាង ៣ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


