ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Adidas បង្ហើបថ្ងៃត្រឡប់ទៅបើកហាងលក់នៅ រុស្ស៊ី វិញ
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mash News បានឲ្យដឹងថា យីហោសម្លៀកបំពាក់ និងស្បែកជើងកីឡារបស់អាល្លឺម៉ង់ Adidas អាចនឹងបើកហាងរបស់ខ្លួនឡើងវិញក្នុងប្រទេសរុស្ស៊ីនៅថ្ងៃទី១ ខែវិច្ឆិកា ។

ទន្ទឹមនោះ Adidas ក៏បានប្រកាសចាប់ផ្ដើមជ្រើសរើសបុគ្គលិកសម្រាប់ហាងថ្មីនេះផងដែរ ដើម្បីត្រៀមបើកដំណើរការនៅខែវិច្ឆិកាខាងមុខ ប៉ុន្តែវាមិនទាន់ដឹងច្បាស់នៅឡើយទេថា ក្រុមហ៊ុននឹងរក្សាឈ្មោះយីហោចាស់ដដែល ឬយ៉ាងណានោះទេ ។
ទន្ទឹមនេះ មានព័ត៌មានលេចឡើងថា Adidas ក៏កំពុងចរចាជាមួយនឹងក្រុមហ៊ុនតួកគី FLO Retailing អំពីការលក់អាជីវកម្មរបស់ខ្លួនដែលអាចកើតមាននៅក្នុងប្រទេសរុស្ស៊ី ហើយកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ខែវិច្ឆិកាខាងមុខនេះ ។

កាលពីឆ្នាំមុន Adidas រួមជាមួយម៉ាកយីហោក្រុមហ៊ុនល្បីៗលើពិភពលោកផ្សេងទៀត បានដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្ម ហើយការដកខ្លួនចេញនេះ បានធ្វើឲ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន ធ្លាក់ចុះជិត ១១០ លានដុល្លារនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន ៖ ប្រធានធនាគារកណ្ដាល រុស្ស៊ី ៖ សេដ្ឋកិច្ចពិភពលោក ត្រឡប់ទៅរកភាពល្អ ប្រសើរ ដូចមុនកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


