Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំក្រោយ ថៃ ដាក់គោលដៅផលិតពូជស្រូវថ្មីចំនួន ៣០ ប្រភេទដើម្បីប្រកួត​ប្រជែងការនាំចេញ

បានផុស

នៅ

ប្រទេសថៃកំពុងបង្កើនការប្រកួតប្រជែងការនាំចេញអង្ករដើម្បីបំពេញតម្រូវការទីផ្សារ ហើយថែមទាំងប្តេជ្ញាផលិត និងសម្រេចឲ្យបានពូជស្រូវថ្មីចំនួន ៣០ ប្រភេទផងដែរសម្រាប់នៅឆ្នាំក្រោយ ។

លោក Jurin Laksanawisit

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយថា ចំណុចខ្សោយមួយរបស់ថៃ គឺកង្វះភាពចម្រុះនៃផលិតផលអង្ករនៅលើទីផ្សារ ដែលជំរុញឲ្យថៃពន្លឿនការអភិវឌ្ឍន៍ពូជស្រូវថ្មីដើម្បីប្រកួតជាមួយគូប្រជែង ។

ដូចនេះ ថៃបានរៀបចំផែនការរយៈពេល ៥ ឆ្នាំ ដើម្បីសម្រេចឲ្យបានការអភិវឌ្ឍពូជស្រូវ​ថ្មីចំនួន ៣០ ប្រភេទនៅឆ្នាំ​ ២០២៤ ហើយនៅឆ្នាំក្រោយ ថៃបាន​កំណត់ការ​អភិវឌ្ឍន៍ពូជស្រូវថ្មីសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ១២ ប្រភេទទៀតដោយក្នុងចំណោមពូជថ្មីនោះ មាន ៤ ប្រភេទជាគ្រាប់អង្កររឹង, ៤ ប្រភេទជាប្រភេទអង្ករទន់, ២ ប្រភេទជាអង្ករក្រអូបថៃ និង ២ ប្រភេទទៀតជាអង្ករមានជីវជាតិខ្ពស់ ខណៈមក​ដល់ពេលនេះ ថៃសម្រេចបាន ២១​ ប្រភេទរួចទៅហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងទៀតថា ឆ្នាំ​នេះថៃដាក់គោលដៅប្រជែងយកតំណែងពីវៀតណាមវិញ ដោយសារតែឥណ្ឌា​ និងវៀតណាម គឺជាប្រទេសលំដាប់លេខ ២ ​នាំចេញអង្ករ​ធំបំផុតទៅកាន់ទីផ្សារពិភពលោក ។

ដោយឡែកប្រធានសមាគមនាំចេញអង្ករថៃ ក៏បានឲ្យដឹងដែរថា នៅឆមាសទី២ ថៃដាក់ក្ដីរំពឹងនឹងនាំចេញអង្ករដែលមានទាំងបរិមាណច្រើន និងគុណភាពខ្ពស់ ខណៈ​នៅក្នុងឆមាសទី​១ ថៃសម្រេចបានការនាំចេញអង្ករ​ចំនួន ៤ លានតោន ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ថៃបាននាំចេញអង្ករចំនួន ៧.៧ លានតោន ហើយរំពឹងនឹងសម្រេចឲ្យបានចំនួន ៨ លានតោននៅឆ្នាំនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Posts

ចុចអាន ៖ ឡាវ ប្រឈមនឹងបំណុលបរទេស បើសេដ្ឋកិច្ចនៅតែបន្តចលាចល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម