ព័ត៌មានអន្ដរជាតិ
កំណែទម្រង់ថ្មីពាន UCL ត្រូវអនុវត្តនៅរដូវកាល២០២៤-២៥
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានកែប្រែប្រព័ន្ធលេងថ្មីក្នុងក្របខណ្ឌ Champions League ដែលនឹងចាប់ផ្តើមអនុវត្តនៅរដូវកាល ២០២៤-២៥។
ប្រព័ន្ធលេងនេះត្រូវបានកែប្រែច្រើន ក្នុងនោះនឹងមាន ៣៦ ក្រុមចូលរួមប្រកួត ប្រៀបធៀបនឹងប្រព័ន្ធលេងចាស់មានតែ ៣២ ក្រុម ដូច្នេះមានន័យថា បន្ថែម៤ក្រុមទៀតដូចខាងក្រោម។

• កៅអី១បានទៅក្លិបដែលជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ជើងឯកសមាគមជាតិ ស្ថិតនៅកម្រិតទី៥របស់ UEFA។
• កៅអី១បានទៅក្លិបក្នុងលីគដោយពង្រីកពីចំនួន៤ក្រុមទៅ៥ក្រុមចំពោះលីគមានលក្ខណៈគ្រប់គ្រាន់។
• កៅអីចុងក្រោយចំនួន២គឺបានក្លិបដែលធ្វើបានល្អបំផុតក្នុងរដូវកាលមុន គិតពីចំនួនពិន្ទុសរុបដែលទទួលបានចែកនឹងចំនួនក្លិបដែលចូលរួម។
សម្រាប់ប្រព័ន្ធលេងរដូវកាលឆ្នាំ ២០២៤-២៥ គឺក្រុមទាំងអស់ចូលរួមប្រកួតក្នុងលីគមួយរួមគ្នាហើយក្រុមទាំងអស់នឹងលេងចំនួន៨ ប្រកួតទល់នឹងគូប្រកួត៨ផ្សេងគ្នាដែលក្នុងដី៤ប្រកួត និងក្រៅដី៤ប្រកួត។

ក្រុមកំពូល៨ក្នុងលីគនឹងឡើងទៅវគ្គជម្រុះដោយស្វ័យប្រវត្តិសម្រាប់វគ្គជម្រុះតាមពូល ខណៈក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៩ ដល់លេខ ២៤ នឹងត្រូវប្រកួតប្រជែងក្នុងវគ្គ Play-off ពីរជើង ដើម្បីឈានទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។
សម្រាប់ប្រព័ន្ធលេងចាស់មានក្រុមចំនួន ៣២ បែងចែកចេញជា ៨ ពូល ក្នុង១ ពូលមាន ៤ ក្រុមជាហើយក្រុមលេខ ១ និង លេខ ២ ក្នុងពូលមានសិទ្ធិទៅប្រកួតនៅវគ្គ ១៦ក្រុមបន្ត។
ក្របខណ្ឌ UEFA Champions League គឺជាការប្រកួតដ៏ល្បីមួយនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នសម្រាប់ក្លិបមកពីប្រទេសផ្សេងៗនៅតំបន់អឺរ៉ុប៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ UEFA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


