Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បារម្ភខ្លាំងថា កូរ៉េខាងជើង ធ្វើបាបទាហានរបស់ខ្លួន

បានផុស

នៅ

សហរដ្ឋអាមេរិកកំពុងបារម្ភថា ទាហានអាមេរិកដែលឃុំឃាំងដោយកូរ៉េខាងជើង អាចត្រូវគេធ្វើបាប ខណៈទីក្រុងព្យុងយ៉ាង មិនទាន់ឆ្លើយតបទៅនឹងការសាកសួរអំពីសុខទុក្ខរបស់គាត់នៅឡើយទេ។

ទាហានអាមេរិកឈ្មោះ Travis King (រូបថត៖ SKY)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសលោក Matt Miller ក៏បានលើកឡើងពីប្រវត្តិរបស់ទីក្រុងព្យុងយ៉ាង ដែលធ្លាប់ធ្វើបាបអ្នកជាប់ឃុំកន្លងមកផងដែរ។

លោកនិយាយថា “យើងតែងតែមានក្តីព្រួយបារម្ភចំពោះការដែល កូរ៉េខាងជើងធ្វើដាក់បុគ្គលដែលត្រូវបានឃុំឃាំងពីមុន ហើយនោះជាហេតុផលមួយ ធ្វើឲ្យយើងឈានដល់ការស្នើសុំព័ត៌មានបន្ថែមអំពីសុខុមាលភាពរបស់លោក King” ។

ដំបូងឡើយ ទាហានអាមេរិកឈ្មោះ Travis King ត្រូវត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីប្រឈមមុខនឹងការដាក់ពិន័យ បន្ទាប់ពីជាប់ពន្ធនាគារនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែផ្ទុយទៅវិញ គាត់បានចាកចេញពីព្រលានយន្តហោះ ទៅចូលរួមក្នុងដំណើរទេសចរណ៍ព្រំដែន ហើយក៏រត់គេចខ្លួនតែម្តង។

មន្ទីរបញ្ចកោណនិយាយថា កងទ័ពអាមេរិក បានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះរួចហើយ ប៉ុន្តែ អាទិភាពចម្បង គឺត្រូវធានាការដោះលែងរូបគាត់ជាមុនសិន។

លោកស្រី Christine Wormuth (រូបថត៖ Getty Images)

ទន្ទឹមនោះ លេខាធិការកងទ័ព លោកស្រី Christine Wormuth បាននិយាយនៅឯវេទិកាសន្តិសុខ Aspen ថា “ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ដែលលោក King ស្ថិតនៅក្នុងដៃរបស់អាជ្ញាធរកូរ៉េខាងជើង ហើយខ្ញុំព្រួយបារម្ភអំពីរបៀប ដែលពួកគេអាចប្រព្រឹត្តដាក់គាត់”។

ស្របពេលជាមួយគ្នានោះ លោកស្រីបានលើកឡើងពីករណីរបស់ជនជាតិអាមេរិកម្នាក់ទៀតឈ្មោះ Otto Warmbier ដែលត្រូវបានឃុំខ្លួនអស់រយៈពេលមួយឆ្នាំកន្លះ មុនដោះលែង ខណៈនៅពេលដោះលែង គាត់បានសន្លប់ អំឡុងពេលបញ្ជូនទៅសហរដ្ឋអាមេរិក ហើយបានស្លាប់នៅ ៦ ថ្ងៃក្រោយមក ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងជើង មិនឆ្លើយតបទៅ អាមេរិក រឿងសុខទុក្ខទាហានដែលឆ្លងកាត់​តំបន់គ្មានយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម