Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី នៅជាប់ឃុំខ្លួន ២៧ ឆ្នាំទៀត ទើបរួចទោសអស់

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបានប្រកាសលើកលែងទោសចំនួន ៥ ករណីដល់អតីតមេដឹកនាំជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ចោទក្នុងចំណោមសំណុំរឿងក្ដីក្ដាំសរុប ១៩ ករណី និងកាត់ទោសលោកស្រីឲ្យជាប់ពន្ធនាគារ ៣៣ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ៥ ករណីដែលយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីន អ៊ុងឡាំង ប្រកាសលើកលែងទោសដល់លោកស្រី អ៊ុងសាន ស៊ូជី គឺបន្ថយការជាប់ពន្ធនាគារត្រឹមតែរយៈពេល ៦ ឆ្នាំប៉ុណ្ណោះ ដូច្នេះអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលវ័យ ៧៨ ឆ្នាំរូបនេះ នឹងនៅជាប់ក្ដីក្ដាំចំនួន ១៤ ករណី ហើយបន្តការចាប់ឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំទៀត ទើបរួចទោសទាន់អស់ ។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមបទចោទប្រកាន់សរុបចំនួន ១៩ ករណី រាប់ចាប់តាំងពីអំពើពុករលួយ រហូតដល់ការបំពានច្បាប់រឹតត្បិតជំងឺកូវីដ ១៩ ។

ស្របពេលជាមួយគ្នានោះ ចាប់តាំងពីការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី មក មីយ៉ាន់ម៉ាក៏ផ្ទុះភាពចលាចលនៅក្នុងប្រទេស ដើម្បីទាមទារឲ្យមានការដោះលែងលោកស្រី ខណៈក្នុងភាពចលាចលនោះក៏បណ្ដាលឲ្យមានការប៉ះទង្គិចគ្នារវាងជនស៊ីវិល និងកម្លាំងយោធាផងដែរ ។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ២,៨៩០ នាក់បានបាត់បង់ជីវិតក្រោមកណ្តាប់ដៃបង្ក្រាបរបស់យោធា ខណៈដែលប្រជាជន ៧៦៧ នាក់ត្រូវបានចាប់ខ្លួន ហើយកុមារជាង ៥ លាននាក់ត្រូវការជំនួយមនុស្សធម៌ ចាប់តាំងពីយោធាឡើងកាន់អំណាចក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Newsday

ចុចអាន ៖ តើលោកស្រី អ៊ុងសាន ស៊ូជី នៅសល់ក្ដីក្ដាំប៉ុន្មានករណីទៀត ទើបរួចទោស អស់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម