Connect with us

ព័ត៌មានអន្ដរជាតិ

ទិដ្ឋភាពកម្រ បង្ហាញពីព្យុះកំបុតត្បូង កើតចេញពីមាត់ភ្នំភ្លើង ក្នុងប្រទេសអ៊ីស្លង់

បានផុស

នៅ

ភ្នំភ្លើងថ្មីបំផុតរបស់ប្រទេសអ៊ីស្លង់ បានបង្ហាញពីទិដ្ឋភាពកម្រដ៏អស្ចារ្យ ដោយមានព្យុះកំបុតត្បូងមួយ កើតចេញពីមាត់របស់វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូឃ្លីបថ្មី បង្ហាញពីខ្យល់ខួចចេញពីភ្នំភ្លើង Litli-Hrútur នៅឧបទ្វីប Reykjanes របស់អ៊ីស្លង់។

ទស្សនីយភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺជាលទ្ធផលនៃកម្តៅពីកម្អែភ្នំភ្លើង ធ្វើឲ្យខ្យល់ខាងលើឡើងកម្តៅ បង្កើតជាព្យុះកំបុតត្បូងតែម្តង។

លោក David Smart អ្នកស្រាវជ្រាវព្យុះនៅសាកលវិទ្យាល័យ University College London បាននិយាយថា យើងអាចប្រើពាក្យថា “ព្យុះកំបុតត្បូង” ក្នុងករណីនេះ ថ្វីបើវាប្រហែលជាខុសពីនិយមន័យទូទៅនៃព្យុះកំបុតត្បូងក៏ដោយ។

Litli-Hrútur គឺជាផ្នែកមួយនៃតំបន់ភ្នំភ្លើង Fagradalsfjall។ ក្រោយមានភាពស្ងៀមស្ងាត់រយៈពេលប្រហែល៨០០ឆ្នាំ តំបន់ភ្នំភ្លើងនេះបានបញ្ចេញសកម្មភាពឡើងវិញក្នុងខែមីនាឆ្នាំ២០២១ ជាមួយនឹងការផ្ទុះនៅជ្រលង Geldingadalur អមដោយការផ្ទុះតូចៗ នៅជ្រលង Meradalur ក្បែរនោះក្នុងខែសីហា ឆ្នាំ២០២២៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម