Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

បានផុស

នៅ

នៅថ្ងៃអង្គារទី២ខែមីនានេះ ភ្នំភ្លើង Sinabung របស់ប្រទេសឥណ្ឌូនេស៊ី បានបាញ់ពពកផេះដ៏ក្តៅឡើងទៅលើមេឃកម្ពស់រហូតដល់៥គីឡូម៉ែត្រ  ក្នុងការផ្ទុះដ៏ធំលើកដំបូងចាប់តាំងពីខែសីហាឆ្នាំមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំ Sinabung បានបញ្ចេញសកម្មភាពកាន់តែខ្លាំងឡើង ចាប់តាំងពីខែសីហាឆ្នាំមុនមក ហើយខេត្ដស៊ូម៉ាត្រាខាងជើង បានចេញការព្រមានអំពីភ្នំភ្លើងក្នុងកម្រិតខ្ពស់បំផុតលំដាប់ទី២។

ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្ត្ររបស់ឥណ្ឌូនេស៊ីបាននិយាយថា​ មិនមានរបាយការណ៍អំពីអ្នកស្លាប់និងរងរបួសទេ ប៉ុន្តែមន្ត្រីម្នាក់បានជំរុញឲ្យប្រជាជនស្ថិតនៅចម្ងាយយ៉ាងតិច៣គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង។

ប្រទេសឥណ្ឌូនេស៊ីមានភូមិសាស្រ្តស្ថិតនៅលើ “ខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក” ឬ Pacific Ring of Fire ដែលជាតំបន់មានសកម្មភាពរញ្ជួយខ្លាំង។ វាជាទីតាំងដែលមានផ្ទាំងផ្សេងៗគ្នានៅលើស្រទាប់ផែនដីជួបគ្នានិងបង្កើតជាការរញ្ជួយដី និងភ្នំភ្លើងមួយចំនួនធំ។

ឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មជិត១៣០ភ្នំ ច្រើនជាងប្រទេសដទៃទៀត។

ភ្នំភ្លើង Sinabung មិនបញ្ចេញសកម្មភាពអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ មុនពេលវាផ្ទុះឡើងម្តងទៀតកាលពីឆ្នាំ២០១០៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បាញ់កម្អែហូរដូចទឹកទន្លេ

ចុចអាន៖ ឥណ្ឌូនេស៊ីព្រមានអំពីគ្រោះមហន្តរាយថែមទៀត ខណៈអ្នកស្លាប់ដោយសារបាក់ដីកើនដល់ ៣៦នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម