ព័ត៌មានអន្ដរជាតិ
ដល់វេនអ៊ុយក្រែន ដាក់តាំងបង្ហាញខ្មោចរថក្រោះរុស្ស៊ី តម្រៀបជួរតាមផ្លូវ ដើម្បីបង្អួតវិញម្តង
កាលពីថ្ងៃចន្ទទី២១ខែសីហា ប្រទេសអ៊ុយក្រែន បានដាក់តម្រៀបជួរខ្មោចរថក្រោះ និងរថពាសដែករបស់រុស្ស៊ី នៅតាមផ្លូវកណ្តាលរដ្ឋធានី កៀវ ខណៈប្រជាជនអ៊ុយក្រែន ត្រៀមប្រារព្ធទិវាឯករាជ្យជាតិក្នុងសប្តាហ៍នេះ។

ពិធីបុណ្យជាតិ ដែលរំលឹកខួប៣២ឆ្នាំនៃឯករាជ្យភាពក្រោយសម័យសូវៀតនៅថ្ងៃព្រហស្បតិ៍នេះ បានកើតឡើង១៨ខែ បន្ទាប់ពីរុស្ស៊ី បើកការវាយលុកពេញទំហឹង លើអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន។
មនុស្សម្នាបានដើរតាមផ្លូវ Kreshchatyk ដោយសម្លឹងមើលយានប្រយុទ្ធដែលនៅសល់តែសម្បក និងគ្រឿងសឹកផ្សេងទៀត ដែលរៀបចំជាជួរយ៉ាងវែង។

អ្នកស្រី Natalia Koval អាយុ៥៩ឆ្នាំរស់នៅទីក្រុងកៀវ បានបង្ហាញអារម្មណ៍ភ័យរន្ធត់ចំពោះអ្វីដែលកើតឡើងនៅសមរភូមិ ប៉ុន្តែលោកស្រីមានទំនុកចិត្តថា នៅទីបំផុត អ៊ុយក្រែននឹងឈ្នះរុស្ស៊ី។
ចំណែកលោក Mark Omelchenko អាយុ២៣ឆ្នាំនិយាយថា គាត់ចូលចិត្តការតាំងបង្ហាញគ្រឿងសឹក របស់រុស្ស៊ីដែលខូច ហើយសង្ឃឹមថា ការធ្វើបែបនេះ នឹងបង្កើនស្មារតីប្រយុទ្ធរបស់ អ៊ុយក្រែន។
គួរបញ្ជាក់ថា ទិវាឯករាជ្យឆ្នាំនេះ ក៏កើតឡើងផងដែរចំពេលការវាយបករបស់អ៊ុយក្រែនលើរុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ថ្វីបើមិនទទួលបានផ្លែផ្កាអ្វីគួរឲ្យកត់សម្គាល់ក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី តាំងបង្អួត គ្រឿងសឹកលោកខាងលិច ដែលខ្លួនរឹបអូសបានពីសមរភូមិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


