Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កត់ឈ្មោះប្រទេស ៤ ជាការគំរាមកំហែងមិនលែងដៃប្រឆាំងយុទ្ធ​សាស្ត្រ “អាវុធមហាប្រល័យ”

បានផុស

នៅ

ក្រសួងការពារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានកត់ឈ្មោះប្រទេសចំនួន ៤ ដូចជា រុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ចូលទៅក្នុងបញ្ជីឯកសារជា “ប្រទេសគំរាមកំហែងមិនលែងដៃ” ដល់យុទ្ធសាស្ត្រប្រឆាំងអាវុធមហាប្រល័យ (WMD) ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងឯកសារនោះថា “រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ក៏ដូចជាអង្គការជ្រុលនិយមហិង្សា នៅតែជាការគំរាមកំហែងមិនលែងដៃ ដោយសារតែពួកគេបន្តស្វែងរក និងអភិវឌ្ឍអាវុធមហាប្រល័យ (WMD) ។ ដូចគ្នានេះ រុស្ស៊ីក៏ជាប្រទេសគំរាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈប្រទេសចិននៅតែជា “បញ្ហាប្រឈម” នៅក្នុងរបាយការណ៍យុទ្ធសាស្រ្តថ្មីរបស់អាមេរិក” ។

របាយការណ៍បាននិយាយថា “សាធារណរដ្ឋប្រជាមានិតចិនបានពង្រីក និងពង្រឹង ក៏ដូចជាធ្វើទំនើបកម្មស្ទើរតែគ្រប់ផ្នែកនៃកងទ័ពរំដោះប្រជាជនចិន (PLA) ដោយផ្តោតលើការប៉ះប៉ូវផលប្រយោជន៍យោធារបស់សហរដ្ឋអាមេរិក ខណៈរុស្ស៊ីវិញកំពុងបង្កការគំរាមកំហែងនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមីធ្ងន់ធ្ងរបំផុត ជាពិសេសពួកគេនឹងបន្តរក្សាសមត្ថភាអាវុធមហាប្រល័យក្នុងរយៈពេលមធ្យម និងយូរផងដែរ” ។

របាយការណ៍ឯកសារក៏បានបញ្ជាក់ផងដែរថា ទីក្រុងមូស្គូមិនបានទទួលស្គាល់ទាំងស្រុងនូវកម្មវិធីអាវុធរបស់អតីតសហភាពសូវៀតនោះទេ ជាពិសេសខ្វះព័ស្តុតាងនៃការបញ្ឈប់សកម្មភាពសំខាន់ៗ និងបន្តរក្សាការសម្ងាត់ជុំវិញការស្រាវជ្រាវជីវវិទ្យាដែលអាចប្រើបានទ្វេរដង ។

ចំណែកឯកសារចំពោះកូរ៉េខាងជើងវិញបាននិយាយថា “ការអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរផ្តល់ឲ្យកូរ៉េខាងជើងនូវជម្រើសសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅគ្រប់ដំណាក់កាលនៃជម្លោះ ។ សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងធ្វើឲ្យសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តក្នុងតំបន់ និងដៃគូស្ថិតក្នុងហានិភ័យ” ។

ជាចុងក្រោយឯកសារនោះបានលើកឡើងថា “ទោះយ៉ាងណា អ៊ីរ៉ង់មិនបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននៅពេលនេះនោះទេ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់មានសមត្ថភាពផលិតសារធាតុបញ្ឆេះគ្រប់គ្រាន់សម្រាប់ឧបករណ៍នុយក្លេអ៊ែរក្នុងរយៈពេលតិចជាង ២ សប្តាហ៍ប៉ុណ្ណោះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ចិន ឆ្លើយយ៉ាងណាខ្លះពីកន្លែងលាក់ខ្លួនរបស់រដ្ឋមន្ត្រីការពារជាតិដែលបាត់​មុខ ១ ខែមកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ថៃ ទទួលស្គាល់ថា ខ្លួនពិតជាទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជាមែន

ព័ត៌មានជាតិ១១ ម៉ោង មុន

ចាប់ពីយប់ថ្ងៃទី២៥នេះទៅ លោក ស សុខា បញ្ជាឱ្យ នគរបាលផ្អាកផាកពិន័យ តែឱ្យពលរដ្ឋគោរពច្បាប់ដើម្បីការពារអាយុជីវិត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

អ្នកជំនាញប្រាប់គន្លឹះប្រើ Hashtags ត្រឹមត្រូវ ជៀសវាងខូច post ដើម

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ចុះសមរភូមិក្តៅ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ជួបបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ ត្រៀមរៀបចំម្ហូបអាហារ និងសម្ភារៈចាំបាច់បម្រើការជូនរយៈពេល ៣ខែ នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ថៃគ្មានឆន្ទៈពិតដើម្បីបញ្ចប់ជម្លោះ​ ព្រោះប្រាប់ប្រធានអាស៊ានថាឈប់បាញ់ម៉ោង១២យប់ថ្ងៃ២៤ កក្កដា តែ១ម៉ោងក្រោយមក ក៏ក្រឡាស់សម្ដី 

Sokha Hotels

ព័ត៌មានពេញនិយម